Connect with us

ព័ត៌មានជាតិ

រង្វង់មូលស្រអែម ​រចនា​តាមលំនាំ​ប្រាសាទ​ព្រះវិហារ នឹង​សម្ពោធ​ជា​ផ្លូវការ​ថ្ងៃនេះ

បានផុស

នៅ

ព្រះវិហារ៖ រង្វង់មូលស្រអែម ដែលស្ថិតនៅ ចំណុចផ្លូវប្រសព្វគ្នាជា៣ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានយករចនាបថតាមប្រាសាទព្រះវិហារនេះ បានធ្វើពិធីក្រុងពាលី មុន​​នឹង​ធ្វើ​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​នៅ​ រសៀលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសំ លាងទ្រី បានមានប្រសាសន៍ថា រូបសំណាកប្រាសាទព្រះវិហារ​នៅ លើ​រង្វង់​មូល​ស្រអែម​នេះ ជាសមិទ្ធផលមួយ​ថ្មី​ទៀត ដែលបានសាងសង់​ឡើង ក្រោមគំនិតផ្តួចផ្តើមពីលោកទេសរដ្ឋមន្ត្រី មាស សុភា​ ប្រធានក្រុមការងារចុះពង្រឹង​មូលដ្ឋានខេត្តព្រះវិហារ ដោយ​បានចំណាយថវិកា​អស់ចំនួន ១២៥ ០០០ដុល្លារអាមេរិក តែមិនមែនជាថវិកា​របស់​ជាតិ​នោះ​ទេ។ ថវិកាទាំងនេះបានមកពីការជួយឧបត្ថមពីលោកទេសរដ្ឋមន្ត្រី មាស សុភា ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ, លោក អ៊ុន ចាន់​ដា អតីត​អភិបាលខេត្ត​ព្រះវិហារ , លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក ,លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ,លោកសំ លាងទ្រីជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនិង​សប្បុរសជន​នានា​ជា​ច្រើន​រូប​ទៀត។

រង្វង់មូលស្រអែម នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅ សៀលថ្ងៃទី០៦ ធ្នូ ២០២១ នេះ ក្រោមអធិបតីភាព លោក មាស សុភា ទេស​រដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ។

ចំពោះ​ការសាងសង់​រូប​សំណាក់​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ​នេះ គឺ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការសាងសង់​ទាំងស្រុង ក្នុង​នោះ​ត្រូវ​សាងសង់​រង្វង់​មូល​ដែល​មាន​អង្កត់ផ្ចិត​៤០​ម៉ែត្រ រូបសំណាក​​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ ខ្នាត​១​លើ​២៥ ស្មើនឹង​៧៥%​ នៃ​តួ​ប្រាសាទព្រះវិហារ​ដើម មាន​រូប​នាគ​២ ហើយ​​នៅ លើ​រង្វង់​មូល​នេះ​ក៏​នឹង​មាន​ការដាំ​ស្មៅ ផ្កា​និង​ដើមឈើ លម្អ​យ៉ាង​ស្រស់​ស្អា​ត​ផង​ដែរ។

គួរ​រំលឹកថា រង្វង់​មូល​ស្រអែម​នេះ​បានធ្វើ​ពិធី​បែប​សាសនាដោយ ក្រុង​ពាលី បញ្ចុះ​បឋមសិលា​សាងសង់ កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​មាស សុភា ទេសរដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្ត​ព្រះវិហារ។

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម