មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ឲ្យ​ប្រទេស​មាន​បំផុតលើលោក ​ជួយអ្នក​ក្រីក្រ​ផង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ឲ្យ​ប្រទេស​មាន​បំផុតលើលោក ​ជួយអ្នក​ក្រីក្រ​ផង

បានផុស

នៅ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ៦០ ភាគរយនៃបណ្តាប្រទេសក្រីក្របំផុតរបស់ពិភពលោកមានហានិភ័យខ្ពស់នៃការជំពាក់បំណុល ឬកំពុងស្ថិតក្នុងវិបត្តិបំណុល ហើយវាកើនឡើងទ្វេដងក្នុងឆ្នាំ ២០១៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បាននិយាយនៅ ក្នុងការបង្ហោះតាម Blog ថា “បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនឹងពិបាកក្នុងការផ្តល់សេវាបំណុលរបស់ពួកគេ ដោយសារតែគំនិតផ្តួចផ្តើមផ្អាកសេវាកម្មបំណុលរបស់ក្រុមប្រទេស G20 នឹងផុតកំណត់នៅ ចុងឆ្នាំនេះ ហើយអត្រាការប្រាក់នឹងកើនឡើង” ។

ពួកគេបានបន្ថែមថា “យើងអាចឃើញការដួលរលំនៃសេដ្ឋកិច្ចនៅ ក្នុងប្រទេសមួយចំនួន លុះត្រាតែម្ចាស់បំណុល G20 យល់ព្រមពន្លឿនការរៀបចំរចនាសម្ព័ន្ធបំណុល និងផ្អាកសេវាកម្មបំណុល ខណៈដែលការរៀបចំរចនាសម្ព័ន្ធឡើងវិញកំពុងត្រូវបានចរចា” ។

ទន្ទឹមនោះ មន្ត្រី IMF បានអំពាវនាវឲ្យមានវិធានការបន្ទាន់ក្នុងគោលបំណងរៀបចំឡើងវិញនូវប្រាក់កម្ចី ដើម្បីជួយប្រទេសក្រីក្រ ។ ការផុតកំណត់នៃការបន្ធូរបន្ថយសេវាបំណុលនឹងបង្ខំឲ្យប្រទេសដែលចូលរួមបន្តការទូទាត់សេវាបំណុល ។ សកម្មភាពរហ័សគឺត្រូវការជាចាំបាច់ក្នុងការកសាងទំនុកចិត្តក្នុងក្របខណ្ឌ និងផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់ជួយប្រទេសផ្សេងទៀតដែលកំពុងប្រឈមមុខនឹងភាពងាយរងគ្រោះបំណុលកើនឡើង ។

រហូតមកដល់ពេលនេះប្រាក់ជាង ១០.៣ ពាន់លានដុល្លារត្រូវបានផ្តល់ជំនួយដល់ប្រទេសជាង ៤០ ក្នុងផែនការបំណុលរបស់ក្រុមប្រទេស G20 ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំមុន ។

យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសក្រីក្របំផុត ហើយវាបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចដែលរុញច្រានប្រជាជនជាង ១០០ លាននាក់នៅ ទូទាំងពិភពលោកឲ្យធ្លាក់ចូលទៅ ក្នុងភាពក្រីក្របំផុត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ប្រុងប្រយ័ត្ន! ប្រទេសអាស៊ាន ២ ហើយរកឃើញវីរុសបំប្លែងខ្លួន Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

មេ ONE នឹង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​៥​ម៉ឺន​ដុល្លារ​អាមេរិក​គ្រប់​ព្រឹត្តិការណ៍​ប្រកួត

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ជាង​៣​ម៉ឺន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣

ជំនឿ៣ ម៉ោង មុន

ខែ ​៤នេះ ជួបសំណាងអាក្រក់ខ្លាំងជាងគេ នាដើមឆ្នាំ២០២២

នយោបាយ៤ ម៉ោង មុន

គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ទទួលបាន​ពាក្យបណ្តឹង​ចំនួន​២៦​បណ្តឹង​

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជាទី​តាំង​ដ៏​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​យ៉ាងខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services