ព័ត៌មានជាតិ
នាយកដ្ឋានសុខុមាលភាពសង្គម សម្ដែងការអរគុណចំពោះអង្គការ យិលរិនហ្គារាម ដែលផ្តល់អំណោយសម្រាប់ជួយដល់ជនងាយរងគ្រោះ
នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងការអរគុណចំពោះអង្កការសុខុមាលភាពសង្គមយិលរិនហ្គារាមដែលផ្តល់អំណោយសម្រាប់ជួយដល់ជនងាយរងគ្រោះក្នុងបរិបទកូវីដ-១៩ នេះ។ ការសម្ដែងការអរគុណនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ខណៈពេលដែលតំណាងខាងអង្គការ សុខុមាលភាពសង្គមយិលរិនហ្គារាម បានឧបត្ថម្ភ អំណោយស្បៀងជួយដល់ជនរងគ្រោះ និងងាយរងគ្រោះក្នុងបរិបទកូវីដ-១៩ ដែលកំពុងតែរាតត្បាតនៅលើពិភពលោកនិងនៅប្រទេសកម្ពុជាផងដែរ។
អំណោយរបស់អង្គការ សុខុមាលភាពសង្គមយិលរិនហ្គារាមដែលបានផ្ដល់មកនាយកដ្ឋានសុខុមាលភាពដើម្បីចែកជូនដល់ជនងាយរងគ្រោះបន្តនោះរួមមាន អង្ករ១តោន ត្រីខ២កេះធំ(២០ដុំ) មី២០កេះតូច ទឹកត្រី២០យួរ ទឹកសុីអ៉ីវ២០យួរ ដល់នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
ថ្នាក់ដឹកនាំនសយកដ្ឋានសុខុមាលភាពលោក ឈួរ សុខបញ្ញាបានថ្លែងនូវការអរគុណនិងបញ្ចាក់ថា អំណោយទាំងនេះខាងនាយកដ្ឋានទុកសម្រាប់ឧបត្ថម្ភគ្រួសារក្រីក្រ និងមនុស្សចាស់ដែលគ្មានទីពឹង ។ នាយកដ្ឋានសុខុមាលភាពសង្គម សូមថ្លែងអំណរគុណដល់អង្គការក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងងាយរងគ្រោះក្នុងបរិបទកូវីដ-១៩ នេះ៕
អត្ថបទ៖ វិមាន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន