Connect with us

ព័ត៌មានជាតិ

រង្វង់​មូល​ស្រអែម នៅ​ស្រុក​ជាំ​ក្សាន្ត បាន​សម្ពោធ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

បានផុស

នៅ

ព្រះវិហារ ​៖ រង្វង់​មូល​ស្រអែម ស្ថិតក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​សម្ពោធ កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក មាស សុភា ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុម​កា​រង​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ប្រធាន​មន្ទីរ មន្ដ្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​មាស សុភា​បាន​មានប្រសាសន៍​លើកឡើងថា រង្វង់​មូល​ស្រអែម កើតឡើង​ពី​ការចូលរួម​ពី​សប្បុរសជន​នានា​ក៏ដូចជា​ថ្នាក់ដឹកនាំ​កម្លាំង​មាន​សមត្ថកិច្ច ដោយ​បាន​ចូលរួម​ជា​ថវិកា រហូត​ម​ស្ថាបនា​រង្វង់​មូល​ស្រអែម​នេះ​បាន​ជោគជ័យ និង​បានដាក់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃទី​០៦​ ខែធ្នូ ​ឆ្នាំ២០២១​នេះ ។​

​លោក​បញ្ជាក់​ថា ទីតាំង​នេះ​ពីមុន​គឺមាន​លក្ខណៈ​ស្មុគស្មាញ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ ប៉ុន្តែ​ពេលនេះ ពោលគឺ​ក្រោយពី​ស្ថាបនារ​ង្វ​ល់​មូល​ស្រអែម​នេះ​រួច ពី​ទីតាំង​នេះ មាន​សណ្ដាប់ធ្នាប់​ល្អប្រសើរ ដែល​ជាទី​ទាក់ទាញ​ភ្ញៀវ​ជាតិ​អន្តរជាតិ​មកលេង​កម្សាន្ត​នៅ​ស្រុក​ជាំ​ក្សាន្ត​នេះ​ផងដែរ។

លោក​ក៏បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ការស្ថាបនា​រង្វង់​មូល​ដ៏​ល្អ​ប្រណិត​នេះ​បាន​ជោគជ័យ ។​លោក​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ទាំង​អាជ្ញាធរ ក៏ដូចជា​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​ថវិកា​ក្នុងការ​សាងសង់​រង្វង់​មូល​នេះ​ផងដែរ​។​

លោក​មាស សុភា​ក៏បាន​បញ្ជាក់​ពី​ភាពយឺតយ៉ាវ​នៃ​ការសាងសង់​រង្វង់​មូល​ស្រអែម​នេះ​ផងដែរ ដោយ​លោក​បញ្ជាក់ថា ការ​សាងសង់​ត្រូវ​ឆ្លងកាត់​នីតិវិធី​ជាច្រើន ដូចជា​ការស្នើសុំ​ទៅ​ក្រសួង​វប្បធម៌ អាជ្ញាធរ​អប្សរា ឆ្លងកាត់​ការ​រចនា​ប្លង់​គូរ​ប្លង់​ដ៏​ពិបាក​ផង​ដែរ​។​

​លោក​ក៏បាន​បញ្ជាក់​ទៀត​ថា លោក​មានបំណង យូរហើយ ក្នុង​ការ​កសាង​រង្វង់​មូល​ស្រអែម​នេះ តែ​មិនដឹងថា​ គួរ​ដាក់​រូបតំណាង​អ្វី នៅលើ​រង្វង់​មូល ក្រោយ​ធ្វើការ​សិក្សា ទើប​យើង​សម្រេចយក​រូប​ប្រាសាទព្រះវិហារ មក​ដាក់​លើ​រង្វង់​មូល​ស្រអែម​នេះ​និង​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅថ្ងៃនេះ​។

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​មានប្រសាសន៍​លើកឡើងថា រង្វង់​មូល​ស្រអែម ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី ០២ ខែមករា ឆ្នាំ​២០១៩ និង បញ្ចប់​ការសាងសង់​ទាំងស្រុង កាលពី​ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ​២០២០ ដោយ​បាន​សម្ពោធ​ជា​ផ្លូវការ​នា​រសៀល​ថ្ងៃទី​០៦ ធ្នូ​នេះ​។

លោក​បញ្ជាក់ថា រង្វង់​មូល​ស្រអែម អង្កត់ផ្ចិត មាន​ប្រវែង ៤០ ម៉ែត្រ (​កាំ​២០​ម៉ែត្រ​)​កំពស់ ៦.៤ ម៉ែត្រ ផ្ទៃក្រឡា ១២៥៦ ម៉ែត្រការ៉េ និង មាន​បរិមាត្រ​ប្រវែង ១២៥.៦៦ ម៉ែត្រ ។​រូបសំណាក​តួ​ប្រាសាទ​នៅ​ចំ​កណ្តាល​រង្វង់​មូល​នេះ គឺ​យក​លំនាំ​តាម​គោ​បុ​រៈ​ទី​៥ ប្រាសាទព្រះវិហារ ហើយ​រូបសំណាក​ដែល​ស្ថិតនៅ​ចំ​កណ្តាល​រង្វង់​មូល​នេះ​ទៀតសោត មាន​ទំហំ​ស្មើនឹង ៧០% នៃ​តួ​ប្រាសាទ​ដើម​។ មាន​ទីតាំង ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៦២(​បង្គោល​គ​.​ម លេខ​២១២) ជា​ចំណុច​ផ្លូវ​ប្រសព្វ ស្ថិតនៅ​ភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ រង្វង់​មូល​នេះ​ក៏មាន​ការដាំ​ស្មៅ​និង​រុក្ខជាតិ​លម្អ​ដ៏​ស្រស់ស្អាត​ផងដែរ ជាពិសេស​មានការ​បំពាក់​ជូន​ទៅដោយ​ឧបករណ៍​ហាត់ប្រាណ មួយចំនួន​ដើម្បី​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅទីនេះ​ផងដែរ​។​

​លោក​បន្តថា សំណង់​ដ៏​គួរ​ជាទី​ស្ញប់ស្ញែង​នេះ គឺមាន​ការផ្តួចផ្តើម​កសាង​ឡើង​ដោយ លោក​មាស សុភា ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ និង​ដឹកនាំ​អនុវត្ត​ការសាងសង់​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ផ្ទាល់​ដោយ​ចំណាយ បាន​ថវិកា​អស់​ប្រមាណ ៥០០,០០០,០០០​រៀល​(​ប្រាំ​រយ​លាន​រៀល​) ស្មើនឹង​ប្រមាណ ១២៥,០០០$ ដប់​ពីរម៉ឺន​ប្រាំ​ពាន់​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​) ជា​ថវិកា​បានមកពី​ការចូលរួម​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរសជន រួមមាន​៖ លោក​ទេសរដ្ឋមន្ត្រី​មាស សុភា និង លោកស្រី ,​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មន្ត្រីក្រោមឱវាទ​លោក សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ និង លោកស្រី​លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង លោកស្រី​,​លោក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​លេខ​៣ និង​សហការី ,​លោក​គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​សហការី​,​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​មន្ត្រីក្រោមឱវាទ ,​លោក មាស ធីប​ញ្ញ ឧបត្ថម្ភ​នូវ​សម្ភារ​ហាត់ប្រាណ​ដែល​ត្រូវ​បំពាក់​នៅ​ទីធ្លា​រង្វង់​មូល លោក កែវ ឧបត្ថម្ភ​នូវ​ថាមពល​អគ្គិសនី​បំភ្លឺ​រង្វង់​មូល​សម្រាប់​រយៈពេល​២​ឆ្នាំ ចាប់ពី​ខែឧសភា ឆ្នាំ​២០២០ រហូតដល់ ខែឧសភា ឆ្នាំ​២០២២ ព្រមទាំង​សប្បុរសជន​នានា​ជាច្រើនរូប​ទៀត​។

លោក​ក៏បាន​សូម​ឧទ្ទិស​បុណ្យ​កុសល ដែល​បាន​មក​អំពី​ស្នាដៃ​កសាង​រង្វង់​មូល​ស្រអែម​នេះ ដល់​កងកម្លាំង ប្រដាប់​អាវុធ វីរជន​អ្នកស្នេហាជាតិ និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់​ជំនាន់ ដែល​បាន​ពលី​ក្នុងអំឡុង​សង្គ្រាម ការពារ​ទឹកដី​ខ្មែរ​យើង​ឱ្យ​រួច​ផុតពី​ការឈ្លានពាន​ពី​ស​ត្រូវ​បរទេស​។

សូម​ឲ្យ​ពលិកម្ម​នេះ​ប្រែក្លាយ​ទៅជា​មនសិការ ស្នេហា​ជាតិ​យ៉ាង​មោះមុត​សម្រាប់​ខ្មែរ​គ្រប់រូប ជាពិសេស​ដល់​កងកម្លាំង​ប្រដាប់​អាវុធ វីរជន​ស្នេហា​ជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅ​ក្នុង​សម័យកាល​សម្ដេច​តេ​ជោ ហ៊ុន សែន​យើង​។

គួរ​បញ្ជាក់​ថា ក្នុង​កម្មវិធី​នោះ លោកទេសរដ្ឋមន្ដ្រី​មាស សុភា ក៏បាន​បំពាក់​មេដាយ​និង​ប័ណ្ណសរសើរ​ជូន​មន្ត្រីរាជការ​និង​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​ថវិកា​ក្នុងការ​ស្ថាបនា​រង្វង់​មូល​នេះ​ផងដែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម