សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នឹង​ត្រូវ​សាងសង់​ឡើង​កម្ពស់​២៦​ជាន់ ដោយ​ប្រើប្រាស់​ពេល​នៃ​ការសាងសង់​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នឹង​ត្រូវ​សាងសង់​ឡើង​កម្ពស់​២៦​ជាន់ ដោយ​ប្រើប្រាស់​ពេល​នៃ​ការសាងសង់​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​

បានផុស

នៅ

ភ្នំពេញ ៖ សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​នឹងត្រូវ​សាងសង់​ឡើង​កម្ពស់​២៦​ជាន់ ក្រោម​ដី​៣​ជាន់​និង​អាច​ដាក់​គ្រែ​សម្រាក​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​បាន​ពី​១៥០​ទៅ​២០០​គ្រែ ដែល​គ្រោង​សាងសង់​ឲ្យ​រួចរាល់​ក្នុង​រយៈពេល​ពី​៤​ទៅ​៥​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ បាន​ធ្វើ​ពិធី​ក្រុង​ពាលី នឹង​បញ្ចុះបឋមសិលា​តាមបែប​សាសនា​ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​សុំ​សេចក្តី​សុខ​សេចក្តីចម្រើន បើក​ការដ្ឋាន​សាងសង់ នៅ​ល្ងាច​ថ្ងៃទី​៦​ធ្នូ​នេះ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ដោយមាន​លោក​វេជ្ជបណ្ឌិត​ឈុន ឡាយ ជា​តំណាង​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នេះ​។

បើ​តាម​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នេះ​បាន​គូសបញ្ជាក់​ថា ដោយមាន​ការផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​សំណាក់ លោក​ឃួ​ង ស្រេង និង​លោកស្រី​បានធ្វើ​ឲ្យ​គំរោង​សាងសង់​មន្ទីរពេទ្យ​ពហុ​ជំនាញ ភ្នំពេញ​នាពេលនេះ ចេញ​ជា​រូបរាង​ដើម្បី​បម្រើសេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​ទាន់សម័យ និង​គ្រប់​ជំនាញ​។

លោក​តំណាង​មន្ទីរពេទ្យ​បញ្ជាក់​ទៀត​ថា សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នេះ សាងសង់​មាន​កំពស់​២៦​ជាន់​,​ក្រោម​ដី​៣​ជាន់​និង​អាចដាក់​គ្រែ​សម្រាក​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​បាន​ពី​១៥០​ទៅ​២០០​គ្រែ និង​គ្រោង​សាងសង់​ឲ្យ​រួចរាល់​ក្នុង​រយៈពេល​ពី​៤​ទៅ​៥​ឆ្នាំ​ដែលជា​ពេទ្យ​ឯកជន​ដែល​បម្រើសេវា​សុខភាព​ដូច​ពេទ្យ​រដ្ឋ​ដែរ ដោយ​គិត​ទៅលើ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ជា​ចម្បង​។

សូម​បញ្ជាក់​ថា សម្រាប់​ក្របខណ្ឌ​រាជធានី​ភ្នំពេញ គណៈ​អភិបាល​រាជធានី​ភ្នំពេញ​រួម​នឹង​អង្គភាព​ជំនាញ បាន​ដំណើរការ​បង្ខិត​សេវា​សុខាភិបាល ពង្រឹង​និង ពង្រីក​យន្តការ​នៃ​ការ​ផ្តល់សេវា​ផ្នែក​រដ្ឋ ព្រមទាំង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការចូលរួម​របស់​សេវា​សុខាភិបាល​ឯកជន ក្នុង​នោះ​គិត​ត្រឹម​ឆ្នាំ​២០២១​នេះ នៅ​រាជធានី​ភ្នំពេញ​មាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចំនួន​៧,​មន្ទីរពេទ្យ បង្អែក​ចំនួន​១,​មន្ទីរពេទ្យ​ថ្នាក់​ស្រុក​ចំនួន​៧,​មណ្ឌល​សុខភាព​ចំនួន​៤៣,​ប៉ុស្តិ៍​សុខភាព​ចំនួន​៧​ដែលជា​សេវា​គ្រប់គ្រង​ដោយ​រដ្ឋ ព្រមទាំង​មាន​មូលដ្ឋាន​សុខាភិបាល ឯកជន​ចំនួន​២៧៥៧​ទីតាំង​បន្ថែមទៀត​កំពុងផ្តល់​សេវា​ពិនិត្យ​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។

ក្នុង​ដំណាក់កាល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​នឹង​កងកម្លាំង​ប្រដាប់អាវុធ​,​មន្ត្រីរាជការ រួម​នឹង​អង្គភាព​ជំនាញ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្នុង​រាជធានី​ភ្នំពេញ​តាមរយៈ​ការអនុវត្ត​វិធាន​ចម្បងៗ​របស់​ក្រសួងសុខាភិបាល និង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី បម្រើ​សុខ​មា​ភាព​របស់​ប្រជាពលរដ្ឋ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥៦ នាទី មុន

មេ ONE នឹង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​៥​ម៉ឺន​ដុល្លារ​អាមេរិក​គ្រប់​ព្រឹត្តិការណ៍​ប្រកួត

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ជាង​៣​ម៉ឺន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣

ជំនឿ៣ ម៉ោង មុន

ខែ ​៤នេះ ជួបសំណាងអាក្រក់ខ្លាំងជាងគេ នាដើមឆ្នាំ២០២២

នយោបាយ៣ ម៉ោង មុន

គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ទទួលបាន​ពាក្យបណ្តឹង​ចំនួន​២៦​បណ្តឹង​

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជាទី​តាំង​ដ៏​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​យ៉ាងខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services