Connect with us

ព័ត៌មានជាតិ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

បានផុស

នៅ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក Rupert Colville អ្នកនាំពាក្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១ ទាក់ទិន​ការស៊ើបអង្កេត​លើ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម និង​បុគ្គល​មួយចំនួន​តូច ដោយបាន​អះអាងថា ជាការ​អត្ថាធិប្បាយ​បង្ក​ការ​ភ័ន្តច្រឡំ មាន​លក្ខណៈ​ន​យោ​បា​យូ​ប​នី​កម្ម ជ្រើសរើស​តែមួយ​ជ្រុង និង​បុរេ​វិនិច្ឆ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ពី​ទីក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២១ លោក អាន សុខ​ខឿន បាន​លើកឡើងថា អាជ្ញាធរ​កម្ពុជា​ពុំ​ដែល​ព្រងើយកន្តើយ​ចំពោះ​សេចក្តី​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​ណាមួយ​នោះ​ទេ​។ ការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​ភស្តុតាង និង​សាក្សី បាន​ឈាន​ទៅ​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​។ ប្រសិនបើ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​មាន​ភស្តុតាង​ដោះ​បន្ទុក​រឹងមាំ នឹង​ត្រូវ​បាន​ស្វាគមន៍​ឱ្យ​បញ្ជូន​ភស្តុតាង​ទាំងនោះ ទៅកាន់​អាជ្ញាធរ​កម្ពុជា ដើម្បី​ផ្ទៀងផ្ទាត់ ដោយ​អនុលោម​តាម​វិធាន ដែលមាន​ចែង​។ លោក​ថា កិច្ចសហប្រតិបត្តិការ​ពិតប្រាកដ ដែល​គ្មាន​របៀបវារៈ​លាក់កំបាំង ត្រូវបាន​រំពឹងទុក​ថា នឹង​ទទួលបាន​ពី​ទីភ្នាក់ងារ​ទាំងអស់​រប​ស់​អង្គការសហប្រជាជាតិ ដែលមាន​តួនាទី​ជួយ​គាំទ្រ មិនមែន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក​នោះទេ​។

​លោក អាន សុខ​ខឿន អះអាង​ថា ការ​និយាយ​យោង​របស់​អ្នកនាំពាក្យ​រូប​នេះ ទៅលើ​សាវតារ​នយោបាយ​របស់​ជនជាប់ចោទ បាន​បង្ហាញ​ពី​ការប៉ុនប៉ង​ម្តង​ហើយ​ម្តង​ទៀត ដើម្បី​ធ្វើ​ន​យោ​បា​យូ​ប​នី​កម្ម​លើ​ករណី​ទាំងនេះ​។ លោក​ថា ការចូលរួម​ជាមួយ​គ​ណ​បក្សនយោបាយ មិនមែនជា​អាជ្ញាប័ណ្ណ​សម្រាប់​ល្មើសច្បាប់​ដោយ​និ​ទណ្ឌ​ភាព​ឡើយ​។ នៅ​ប្រទេស​កម្ពុជា បុគ្គល​រង​ការចោទប្រកាន់ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​បទល្មើស​ដែល​កំណត់​ដោយ​ច្បាប់ ពុំមែន​ដោយសារ​ពួកគាត់​ជា​នរណា​នោះទេ។ ក្រមព្រហ្មទណ្ឌ​កម្ពុជា​ត្រូវ​បាន​តាក់តែង​ដោយមាន​ជំនួយ​របស់​អ្នកជំនាញ​មកពី​បស្ចិម​លោក​។ មាន​ករណី​ជាច្រើន​ដែល​បង្ហាញ​ថា បុគ្គល​គាំទ្រ​បក្ស​កាន់អំណាច ក្នុងករណី​បំពាន​ច្បាប់ ត្រូវបាន​ផ្តន្ទាទោស​ដោយ​ច្បាប់ និង​តុលាការ​ដូចគ្នា​។ ជនជាប់ចោទ​មានឱកាស​ពេញលេញ​ទទួលបាន​ការជំនុំជម្រះ រួមទាំង​សិទ្ធិ​ទទួល​បាន​មេធាវី ដើម្បី​បង្ហាញ​ទឡ្ហីករណ៍ និង​ដាក់​ភស្តុតាង​ដោះ​បន្ទុក ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ត្រឹមត្រូវ​។ ដំណើរការ​យុត្តិធម៌​ព្រហ្មទណ្ឌ​ត្រូវតែ​វិ​វ​ឌ្ឍ​ទៅមុខ ដោយ​គ្មាន​ការរារាំង​។

លោក អាន សុខ​ខឿន បញ្ជាក់​ដែរ​ថា ជំនួស​ឱ្យ​ការផ្តោត​ទៅលើ​កិច្ចការ​ផ្ទៃក្នុង នៃ​រដ្ឋ​អធិបតេយ្យ​មួយ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស គួរ​ចំណាយ​ធនធាន​តិចតួច​របស់ខ្លួន ទៅលើ​បញ្ហា​ប្រឈម​សិទ្ធិមនុស្ស ដែលមាន​និន្នាការ​គួរឱ្យ​ព្រួយបារម្ភ ដូចជា ការប្រើប្រាស់​ភាសា​សម្អប់ ការនិយាយ​បង្កាច់បង្ខូច ការផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ញុះញង់ រួមទាំង​ការរើសអើង​វ៉ាក់សាំង​កូ​វីដ​១៩ ដែល​ពួន​ជ្រក​ក្រោម​ស្លាក​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​បញ្ជាក់​ចុងក្រោយ​ថា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ចាំបាច់​ត្រូវ​បំពេញ​អាណត្តិ​របស់​ខ្លួន​ដោយ​អនុលោម​តាម​សេចក្ដីសម្រេចចិត្ត (​លេខ A/RES/48/141) ដែល​បាន​បង្កើត​ស្ថាប័ន​នេះ​ឡើង និង​បាន​កំណត់​ឲ្យ​ការិយាល័យ​សិទ្ធិមនុស្ស​នេះ អនុវត្ត​មុខងារ​របស់​ខ្លួន​ក្នុង​វិសាលភាព នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​មាន​កាតព្វកិច្ច​គោរព​អធិបតេយ្យភាព​និង​ដែន​យុត្តាធិការ​ក្នុងស្រុក​របស់​រដ្ឋ​នីមួយៗ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ វិនាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៣ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៣ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃប្រេងសាំងហក់ឡើងវិញ ១០០ រៀល ក្នុង១ លីត្រ

Sokha Hotels

ព័ត៌មានពេញនិយម