Connect with us

ព័ត៌មានជាតិ

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

បានផុស

នៅ

រតនគិរី ៖ លោកស្រី Tina Redsaw ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ខេត្តរតនគិរី និង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​សម្អាត​មីន រំដោះ​ផ្ទៃដី​ជូន​ប្រជាពលរដ្ឋ​។ ការ​កោតសរសើរ​នេះ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោកស្រី​បាន​ចូលរួម​កិច្ចប្រជុំ​ស្ដីពី​វឌ្ឍនភាព​វិស័យ​សកម្មភាព​មីន រវាង​អាជ្ញាធរ​មីន និង​ភាគី​ពាក់ព័ន្ធ​វិស័យ​សកម្មភាព​មីន ក្នុង​ខេត្តរតនគិរី នៅ​សាល​ប្រជុំ​សាលាខេត្ត​របស់​រដ្ឋបាល​ខេត្ត នា​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី​បាន​បន្តថា កម្ពុជា​និង​ចក្រភព​អង់គ្លេស មាន​បេសកកម្ម​រួមគ្នា ក្នុងការ​ចូលរួម​សង្គ្រោះ​ជីវិត​មនុស្ស ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់ ដោយសារ​មីន​នៅ​កម្ពុជា​។​ហើយ​កន្លងមក​ចក្រភព​អង់គ្លេស បានផ្តល់​ថវិកា​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បោសសំអាត​មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុងន័យ​រួមចំណែក​ឆ្លើយតប​នឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើយ៉ាងណា​នៅ​ឆ្នាំ​២០២៥ កម្ពុជា​គ្មាន​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​លើ​ទឹកដី​របស់ខ្លួន​។

ក្នុង​ឱកាស​នេះ លោក គិត ទ្រី អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ ថ្លែងអំណរគុណ ដល់​លោកស្រី​ឯកអគ្គរាជទូត​អង់គ្លេស លោក​អគ្គលេខាធិការ​អា​ជ្ញា​ធរ​មីន ក្រុម​ប្រតិបត្តិ​ករ​ជាតិ អន្ដរជាតិ ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មមាញឹក​ចូលរួម​កិច្ចប្រជុំ​នា​ឱកាស​នេះ​។

​លោក​អភិបាលរង​ខេត្ត​ក៏បាន​លើកឡើង​ពី​ស្ថានភាព​ទូទៅ​នៃ​ខេត្ត និង​វឌ្ឍនភាព​វិស័យ​សកម្មភាព​មីន​នៅ​ខេត្តរតនគិរី មកដល់​ពេលបច្ចុប្បន្ន ការ​បោស​សំអាត​មីន សម្រេច​បាន​ក្រឡា​ផ្ទៃ​បាន​បោស​សំអាត​ចំនួន ២៧,១៥៧,៦៧៦​ម៉ែត្រការ៉េ មីន​ប្រឆាំង​មនុស្ស​២៦១​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ១៤,០៩៤​គ្រាប់​។

​ជា​មួយ​គ្នា​នេះ​ផង​ដែរ លោក ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន ដែល​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ច​ប្រជុំបាន​ថ្លែង​អរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​ចក្រភព​អង់គ្លេស ដែល​បាន​ចូលរួម​ជួយ​ដល់​ការងារ​បោស​សំអាត​មីន ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ លើ​ផ្ទៃដី​ជាង​១២២​គីឡូម៉ែត្រ​ក្រឡា និង​រកឃើញ​គ្រាប់ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជិត​៧​ម៉ឺន​គ្រាប់​។ លោក​ក៏បាន​ស្នើសុំ​ឲ្យ​ចក្រភព​អង់គ្លេស បន្ត​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុវត្ត នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន (២០១៨-២០២៥) ដើម្បី​ឆ្ពោះទៅរក​កម្ពុ​ជាមួយ ដែល​គ្មាន​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្មាន​មីន ឆ្នាំ​២០២៥​។ និង​បាន​កោត​សរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រតិបត្តិ​ករ​ដោះមីន ក្រុមការងារ (MAPU) ក្រុមការងារ​ផែនការ​សកម្មភាព​មីន​ថ្នាក់​ខេត្ត​ស្រុក មន្ទីរ ស្ថាប័ន អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​បំពេញ​តួនាទី ភារកិច្ច របស់​ខ្លួន​និង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ផងដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ខេត្ត​រតនគិរី​មាន​តំបន់​សង្ស័យ​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ផ្ទៃដី​នៅសល់​សរុប ៥៩.២​គីឡូម៉ែត្រ​ការ៉េ ក្នុង​នោះ​ចម្ការ​មីន ២.៧​គីឡូម៉ែត្រ​ការ៉េ ចម្ការ​គ្រាប់បែក​ចង្កោម ៥៥.២​គីឡូ​ម៉ែត្រការ៉េ និង​ចម្ការ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ១.៣​គីឡូម៉ែត្រ​ការ៉េ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម