ព័ត៌មានជាតិ
មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នាំខ្លួនអ្នកទន្ទ្រានដីព្រៃ ២ នាក់ទៅអយ្យការអមសាលាដំបូង
កម្លាំងសមត្ថកិច្ចជំនាញបរិស្ថានខេត្តកំពង់ឆ្នាំង បាននាំខ្លួនប្ដីប្រពន្ធ២នាក់ដែលពាក់ព័ន្ធក្នុងករណីកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋកន្លងមក ដែលធ្លាប់អប់រំរួចម្ដងទៅហើយ ប៉ុន្ដែនៅតែបន្តសកម្មភាពត្រូវបានសមត្ថកិច្ចនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានធ្វើការនាំខ្លួនប្រគល់ជូនអយ្យការអមសាលាខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំពជ២០២១នេះ ។
មន្ត្រីជំនាញបានឲ្យដឹងថា ការនាំខ្លួន២នាក់ប្ដីប្រពន្ធខាងលើមកប្រគល់ជូនអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើឡើងតាមដីកាបញ្ជាលេខ២៧៤១អ.ក / ២១ និងលេខ ២៧៤២.អក/២១ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ របស់អយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ។
ប្ដីប្រពន្ធទាំងពីរនាក់ដែលបាននាំខ្លួនក្នុងករណីខាងលើនេះមាន១. ឈ្មោះ ជុំ ពិសិដ្ឋ ហៅលោកគ្រូសិដ្ឋ ភេទប្រុសអាយុ៤៩ឆ្នាំ និងទី២. ឈ្មោះ ក្រឹង មាលា ភេទស្រីអាយុ៥២ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានបញ្ជាក់ថា កន្លងមកយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា ឈ្មោះ ជុំ ពិសិដ្ឋ (ហៅគ្រូសិដ្ឋ) នេះមានតួនាទីជានាយកសាលាបឋមសិក្សាសំរោងកង្រី បុគ្គលរូបនេះមិនដឹងជាសំអាងអ្វី ឬមានអ្នកនៅក្រោយនោះទេ បានឲ្យប្រជាពលរដ្ឋចូលទៅកាប់រានដីព្រៃសហគមន៍ ហើយខ្លួនគេជាអ្នកឈរទិញ ក្នុង១ហិកតាចាប់ពី៤៥០០ដុល្លារទៅ៥០០០ដុល្លារ ។ចំណែកដីព្រៃបរិស្ថានដែលប្រជាពលរដ្ឋចូលទៅកាប់រានយកលក់ឲ្យលោក ជុំ ពិសិដ្ឋ ស្ថិតនៅក្នុងចំណុចភ្នំតូច , ភ្នំឃា , ត្រពាំងដំរី ដែលជាតំបន់ជាប់គ្រប់គ្រងដោយបរិស្ថាន ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្នុងសកម្មភាពកាប់រានដីព្រៃ និងឈរទិញដីព្រៃនេះ យោងតាមការបញ្ចាក់ពីលោក ជុំ ពិសិដ្ឋ បាននិយាយអះអាងជាមួយប្រជាពលរដ្ឋជាអ្នកកាប់រានដីព្រៃនោះថា លោកគ្រូសិដ្ឋ ជាអ្នកឲ្យកាប់ ។
តាមប្រភពព័ត៌មានមួយទៀតបានឲ្យដឹងថា កន្លងមកកាលពីលោក ជុំ ពិសិដ្ឋ នេះជាអ្នកឈរឈ្មោះទិញដី និងជាអ្នករៀបដីឲ្យអ្នកធំក្នុងខេត្តម្នាក់នៅចំណុចភ្នំដីខាងជើងបឹងអាលំជីងចក់ ជាដីជាប់តំបន់២ និងតំបន់៣ ដែលស្ថិតនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែងគឺមាន រាប់សិបហិកតា តែពេលនេះលោក ជុំ ពិសិដ្ឋ មិនដឹងជាលក់ដីនៅតំបន់ក្នុងដែនបរិស្ថានខាងលើនេះឲ្យទៅអ្នកណាខ្លះនោះទេ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន