ព័ត៌មានជាតិ
កងកម្លាំងនគរបាលការពារព្រំដែនទឹកត្រូវមានជំនាញច្បាស់លាស់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង
កងកម្លាំងនគរបាលការពារព្រំដែនទឹក គឺជាអ្នកអនុវត្តច្បាប់នៅលើដែនទឹក និងមានតួនាទីការពារប្រជា ពលរដ្ឋរកស៊ីស្រប់ច្បាប់នៅលើផ្ទៃសមុទ្រ ជាពិសេសចូលរួមការពារបូរណៈភាព អធិបតេយ្យភាពនៃព្រំដែនសមុទ្រកម្ពុជា។ ដូច្នេះនគរបាលការពារព្រំដែនទឹកត្រូវមានចំណេះជំនាញច្បាស់លាស់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីបង្កើនគុណភាពនៃការអនុវត្តការងារឲ្យបានកាន់តែប្រសើរ។
នេះបើតាមការលើកឡើងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក្នុងពិធីបើកវគ្គបំប៉នហ្វឹកហ្វឺនជំនាញបច្ចេកទេសបើកបរនាវា អូប័រ ជ្រមុជទឹក និងសង្គ្រោះ ដល់កងកម្លាំងនគរបាលការពារព្រំដែនទឹក ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ស្ថិតនៅក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តមបានបន្តថា ដើម្បីបង្កើនការយល់ដឹងដល់កងកម្លាំងនូវចំណេះ ជំនាញ ពិតប្រាកដក្នុងកិច្ចប្រតិបត្តិការនៅតំបន់សមុទ្រ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដាក់ចេញនូវផែនការហ្វឹកហ្វឺនផ្ទៃក្នុងដើម្បីបង្កើនសមត្ថភាពយល់ដឹងផ្នែកជំនាញ ដល់កងកម្លាំងនៅនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដើម្បីពង្រឹងអំពីវិន័យ របៀបរបបការងារ និងតួនាទីភារកិច្ចជំនាញ ធានាដល់ការគ្រប់គ្រង បញ្ជាដឹកនាំកម្លាំង ក្នុងកិច្ចប្រតិបត្តិការឲ្យបានកាន់តែល្អប្រសើរ និងរៀនរស់ធ្វើការតាមរបៀបគន្លងថ្មី។ដូច្នេះកម្មសិក្សាការីទាំងអស់ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ ក្រេបជញ្ជក់យកចំណេះជំនាញឲ្យបានលទ្ធផលល្អប្រសើរ។
ឯកឧត្តមប្រធាននាយកដ្ឋាន ក៏បានផ្តាំផ្ញើដល់ នាយ-នាយរងនគរបាលទាំងអស់ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក្រោយពេលបានបញ្ចប់វគ្គសិក្សានេះ សូមយកទៅអនុវត្តលើកកម្ពស់បំពេញបន្ថែមនូវកម្រិតយល់ដឹងតាមរបកគំហើញថ្មីៗ និងពង្រឹងសមត្ថភាពការងារ ដកបទពិសោធន៍ ដើម្បីរួមចំណែកក្នុងការបំពេញភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យល្អប្រសើរជូនអង្គភាព។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ មានកម្មសិក្សាការីសរុបចំនួន ២៥០នាក់ក្នុងនោះមកពី វរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ (ព្រះសីហនុ) , លេខ២៤១(កំពត),លេខ២៦៩(កោះកុង) ៤៣០(កែប) និងស្នងការដ្ឋាននគរបាលខេត្ត ផ្នែកទេសចរណ៍ និងចរាចរណ៍ នៃខេត្តទាំងបួនខាងលើផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ