Connect with us

ព័ត៌មានជាតិ

ស្រុកបីរបស់ខេត្តកំពង់ស្ពឺ​ មានមណ្ឌលកែច្នៃ​អាហារ ផ្ដល់​អត្ថប្រយោជន៍​ជូនពលរដ្ឋ​

បានផុស

នៅ

មជ្ឈមណ្ឌលកែច្នៃអាហារ គឺជាគម្រោងដែលត្រូវបានរៀបចំឡើងជាចម្បងលើសហគមន៍កសិករចំនួន ១៦ ដែលមានទីតាំងនៅក្នុងស្រុកភ្នំស្រួច ស្រុកឱរ៉ាល់ និងស្រុកថ្ពង។

មជ្ឈមណ្ឌលកែច្នៃអាហារមានអត្ថប្រយោជន៍ដ៏សំខាន់ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ មានចំណូលកើនឡើង តាមរយៈការលក់ផលិតផលកសិកម្មកែច្នៃនិង បង្កើតវគ្គបណ្តុះបណ្តាល​បច្ចេកទេសនៃការកែច្នៃអាហារ ក្នុងនោះមានបណ្តុះបណ្តាលលើបច្ចេកទេសកែច្នៃ តាមបែបថ្មី​ដែលបច្ចេកទេសនេះទទួលបានពីសាធារណរដ្ឋឆែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទិត វុទ្ធី​អភិបាលរងខេត្តកំពង់ស្ពឺ​នៅក្នុងពិធីដាក់សម្ពោធមជ្ឈមណ្ឌលកែច្នៃអាហារ​ក្នុងភូមិ​អន្លង់ជ្រៃ ឃុំប្រាំបីម៉ុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រៀបចំដោយអង្គការ LWD នៅថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ២០២១ ថា មជ្ឈមណ្ឌលកែច្នៃអាហារនេះ​ និងជួយកសិករក្នុងសហគមន៍​ទាំងអស់អាចបន្តលើកកម្ពស់ការ ដាំដុះទ្វេដង ចំពោះដំណាំកសិកម្មគ្រប់ប្រភេទ មានបន្លែ ផ្លែឈើ ដោយមិនមានការភ័យខ្លាចខ្វះ ទីផ្សារទៀតទេ។

ពេលនេះមជ្ឈមណ្ឌលកែច្នៃអាហារត្រូវបានដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់សមត្ថភាពបច្ចេកទេសដល់កសិករក្នុង សហគមន៍ និងប្រមូលទិញនូវរាល់កសិផលដែលលើសពីតម្រូវការ មកកែច្នៃដើម្បីចែកចាយក្នុង ភូមិ ឃុំ ស្រុក និងថ្នាក់ជាតិ។

កន្លងមកការដាំដុះរបស់កសិករត្រូវបានពឹងផ្អែកទាំងស្រុងលើទី ផ្សារក្រៅស្រុកក្រោយប្រមូលផលបានបើមិនមានទីផ្សារក្រៅស្រុក កសិផលមិនអាចលក់ចេញបានទេឬមានតម្លៃទាបនិងអាចខាតបង់ធ្ងន់ធ្ងរ។

លោកអភិបាលរងខេត្តកំពង់ស្ពឺរូបនោះបានរំពឹងថាក្រោយមានមជ្ឈមណ្ឌលកែច្នៃអាហារនេះប្រជាសហគមន៍នឹងមិនមានខាតបង់ដូចមុនទៀតទេហើយពួកគេនឹងចេះពីវិធីសាស្ត្រ កែច្នៃកសិផលរបស់ខ្លួនដើម្បីអាចលក់ចែកចាយនៅលើទីផ្សារនានាក្នុងស្រុកនិងថ្នាក់ជាតិ ។ ដូច្នេះក៏ត្រូវទាមទារឱ្យការផលិត ការវេចខ្ចប់ ធ្វើឡើងតាមស្តង់ដារបច្ចេកទេសនិងមាន អនាម័យខ្ពស់ផងដែរ។

យុវកសិករ សន ធី រស់នៅក្នុងភូមិរំដួលថ្មី ឃុំរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានសំដែងនូវការរីករាយគ្រាដែលសហគមន៍ ទទួលបានមជ្ឈមណ្ឌលកែច្នៃអាហារនេះ។ យុវកសិករ រូបនេះបានលើកឡើងថាគាត់បានចាប់យករបរដាំបន្លែមានរយៈពេល៤ឆ្នាំមកហើយដោយដាំបន្លែសុវត្ថិភាពគ្រប់មុខ។

ចំពោះកសិផលដែលប្រមូលបានយកទៅលក់នៅទីផ្សារ សហគមន៍ដោយក្នុងតម្លៃកំណត់យ៉ាងត្រឹមត្រូវពីក្រុមហ៊ុនហើយក៏មិនមានហានិភ័យចំពោះកសិផលដែលធ្វើបានទេ។ យុវកសិករ សន ធីបានបញ្ជាក់ថាចំពោះបន្លែល្អៗត្រូវបានផ្គត់ ផ្គង់ទៅទីផ្សារក្រុមហ៊ុនហើយបន្លែដែលមិនសូវល្អផ្គត់ផ្គង់ទៅទីផ្សារសហគមន៍។

យុវកសិករបន្តថាកសិករក្នុងសហគមន៍មានមោទនភាពចំពោះរបរមួយនេះដោយក្នុងមួយសប្តាហ៍ ត្រូវប្រមូលផលបានបីដងហើយក្នុងម្តងប្រមូលបានចាប់ពី ៣០០ គីឡូក្រាមនិងមួយគីឡូក្រាមមានតម្លៃ ២៨០០ រៀលវាជាប្រាក់ចំណូលមួយដែលមាននិរន្តរភាពធ្វើឲ្យជីវភាព របស់គ្រួសារកសិករក្នុងសហគមន៍មានភាពប្រសើឡើង។

លោក ទ្រី គង់ នាយកប្រតិបត្តិអង្គការជីវិតថ្លៃថ្នូ(LWD) បានឱ្យដឹងថាមជ្ឈមណ្ឌលកែច្នៃអាហារមានអត្ថប្រយោជន៍ដ៏សំខាន់ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋចង់បានព្រោះ មានប្រាក់ចំណូលកើនឡើង តាមរយៈការលក់ផលិតផលកសិកម្មកែច្នៃរបស់ពួកគាត់។

ម្យ៉ាងវិញទៀតមជ្ឈមណ្ឌលក៏បានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលបច្ចេកទេសនៃការកែច្នៃ អាហារក្នុងនោះមានបណ្តុះបណ្តាលលើបច្ចេកទេសកែច្នៃតាមបែបថ្មីដែលបច្ចេកទេសនេះទទួលបានពីសាធារណរដ្ឋឆែក។ ក្រៅពីនេះក៏បានបណ្តុះបណ្តាលឱ្យកសិករចេះស្វែង រកទីផ្សារក្រោយពីផលិតបានរួចរាល់ ហើយទីផ្សារសំខាន់ដែលចង់ឱ្យពួកគាត់ចេះនោះគឺ ទីផ្សារផ្សព្វផ្សាយតាមរយៈប្រពន្ធ័អនឡាញ។

មិនតែប៉ុណ្ណោះពួកគាត់ក៏ត្រូវទទួលបាន ការបណ្តុះបណ្តាលលើសហគ្រិនភាព ឱ្យចេះគ្រប់គ្រងអាជីវកម្ម បង្កើតអាជីវកម្មដើម្បីឱ្យយុវជនក្នុងស្រុកគោលដៅទាំងបីមានស្រុកថ្ពង ស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់មានសមត្ថ ភាពពេញលេញក្នុងការផលិតស្វែងរកទីផ្សារ និងរបៀបរបបក្នុងការគ្រប់គ្រងអាជីវកម្មរបស់គាត់ផងដែរ។

មជ្ឈមណ្ឌលកែច្នៃអាហារត្រូវបានបំពាក់ឧបករណ៍ផ្ទះបាយពេញលេញដែលសមស្របទៅនឹងវិធីសាស្ត្រនៃការកែច្នៃអាហារផ្សេងៗរួមមាន វិធីសាស្ត្របង្អាប់អាហារ វិធីសាស្ត្រសម្លាប់ មេរោគ វិធីសាស្ត្រសម្ងួតអាហារ និង វិធីសាស្ត្រច្រកអាហារចូលកំប៉ុងជាដើម។

ចំពោះការបើកឱ្យដំណើរការមជ្ឈមណ្ឌលកែច្នៃអាហារ កសិករខ្នាតតូចនេះ ជាការលើកកម្ពស់ខ្សែ ច្រវ៉ាក់ផលិតកម្មកសិកម្មក្នុងខេត្តកំពង់ស្ពឺរយៈពេលបីឆ្នាំដែលបង្ហាញពីវិធីសាស្ត្រចម្រុះក្នុងការគ្រប់គ្រងកាកសំណល់ ការកែលម្អអាហាររូបត្ថម្ភ ការបណ្តុះបណ្តាលបច្ចេកទេសនិង អភិវឌ្ឍអាជីវកម្ម។

គម្រោងនេះត្រូវបានរៀបចំឡើងជាចម្បងលើសហគមន៍កសិករចំនួន ១៦ ដែលមានទីតាំងនៅក្នុងស្រុកភ្នំស្រួច ស្រុក​ឱរ៉ាល់និងស្រុកថ្ពងក្រោមការចូលរួមសហ ការដោយសាធារណរដ្ឋឆែក។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលកែច្នៃអាហារនឹងត្រូវពង្រីកនៅតាមស្រុកចំនួន២បន្ថែមទៀតគឺស្រុកឱរ៉ាល់និងស្រុកភ្នំស្រួចដែលអាចមានសមត្ថភាពប្រមូលនូវផលិតផលកសិកម្មដែលសល់ពីទីផ្សារយកមកកែច្នៃក្នុងមួយថ្ងៃ ៣០០គីឡូក្រាមហើយចំនួននេះនឹងអាចកើនឡើងក្រោយដំណើរការសាកល្បងរយៈមួយឆ្នាំ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល ថា នឹងមិនដកទ័ពចេញពីហ្កាហ្សាឡើយ ដរាបណាខ្លួនមិនទាន់ទទួលជ័យជម្នះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម