Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងប្រារព្ធបុណ្យរំឭកគុណអង្គរ រយៈពេល ៣ ថ្ងៃ នៅពាក់កណ្ដាលខែធ្នូនេះ

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា នឹងប្រារព្ធបុណ្យរំឭកគុណអង្គររយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី ១៤ ដល់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅរមណីយដ្ឋានអង្គរ ដើម្បីចូលរួមអបអរសាទរខួប២៩ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការប្រារព្ធបុណ្យរំឭកគុណអង្គរនេះដោយសារអង្គរជានិមិត្តរូបជាតិ ជាតំណាងឱ្យអត្តសញ្ញាណ និងជាដួងព្រលឹង របស់ជាតិ  វឌ្ឍនភាពជាតិ សាមគ្គីភាព និងសុខសន្តិភាព ក៏ដូចជា រំឭកគុណដល់បុព្វបុរស និងបុព្វការីជនខ្មែរគ្រប់ជំនាន់។

បើតាមអាជ្ញាធរជាតិអប្សរា ព្រឹត្តការណ៍បុណ្យរំឮកគុណអង្គរដ៏មានសារៈសំខាន់នេះ នឹងមានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងការដាក់បាតព្រះសង្ឃនៅពេលព្រឹកនៃថ្ងៃចាប់ផ្តើម ការសម្ដែងល្ខោន ស្បែកធំ នាពេលរាត្រី និង ការរៀបចំស្តង់ពិព័រណ៍សមិទ្ធផល និងសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជា ការបើកការទស្សនាការដ្ឋាន ជួសជុលនានាក្នុងរមណីយដ្ឋានអង្គរជូនភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ អាជ្ញាធរជាតិអប្សរា បានបន្តថា នៅមុនថ្ងៃប្រារព្វព្រឹត្តិការវប្បធម៌ដ៏សំខាន់មួយនេះ ពោល គឺនៅថ្ងៃទី១២ និងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ ក៏នឹងមានការប្រារព្ធពិធីសាសនា និងការសម្តែងសិល្បៈ ជាពិសេស ការសម្តែងល្ខោនបាសាក់ នៅបរិវេណប្រាសាទភ្នំ បាខែង និងទីលានជល់ដំរី ក្រុងអង្គរធំផងដែរ។

សូមជម្រាបជូនថា ប្រាសាទអង្គរ ត្រូវបានអង្គការយូណេស្កូចុះក្នុងសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក កាលពី២៩ឆ្នាំមុន ដោយចាត់ទុកជា សម្បត្តិវប្បធម៌មួយដ៏ខ្ពង់ខ្ពស់ និងមានតម្លៃបំផុតមិនអាចកាត់ថ្លៃបាន  ពីព្រោះបេតិកភណ្ឌនេះ គឺជាកេរ្តិ៍មរតករបស់មនុស្សជាតិជំនាន់មុនៗ ដែលបានកសាងទុកមកជាយូរ អង្វែងសម្រាប់មនុស្សជំនាន់ក្រោយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២២ នាទី មុន

ជម្រុះ World Cup យប់មិញ ក្រុមអាស៊ានសុទ្ធតែចាញ់ច្រើនគ្រាប់ដូចគ្នា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម