Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខេត្តរតនគិរី នាំគ្នាទិញខោអាវរងា ខណៈអាកាសធាតុចុះត្រជាក់ខុសធម្មតា

បានផុស

នៅ

ខេត្តរតនគិរី៖ ខណៈអាកាសធាតុចាប់ផ្តើមចុះត្រជាក់ខុសពីធម្មតា ប្រជាពលរដ្ឋជាច្រើននាំគ្នាទិញខោអាវរងាជជុះ ពាក់បង្ការទប់ស្កាត់នឹងភាពត្រជាក់នេះ នៅផ្សារក្រុងបានលុង ក៏ដូចជាផ្សារតាមបណ្តាស្រុកនានាមួយចំនួន ក្នុងខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សាន យាន អាយុ ៥២ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងបានលុង បានលើកឡើងនៅថ្ងៃទី ៧ ខែធ្នូនេះថា ខណៈដែលអាកាសធាតុចាប់ផ្តើមប្រែប្រួលចុះត្រជាក់ លាយឡំជាមួយនឹងខ្យល់ហួតហែងយ៉ាងខ្លាំងផងនោះ អ្នកស្រីចាំបាច់រកទិញ មួកអំបោះ ស្រោមដៃ ស្រោមជើង និងខោអាវរងារក្រាស់ៗ ដើម្បីទប់ទល់នឹងអាកាសធាតុធ្លាក់ត្រជាក់នេះ។ ពិសេសត្រៀមបង្ការសម្រាប់ឪពុកម្តាយ ដែលមានអាយុច្រើន ដែលពួកគាត់ចាញ់នឹងភាពត្រជាក់ ព្រមទាំងចៅតូចៗ។

លោក វ៉ាន់ ថន អាយុ ៤៥ ឆ្នាំ ដែលកំពុងទិញខោអាវរងា បានឱ្យដឹងថា អាកាសធាតុចាប់ផ្តើមប្រែប្រួល មានភាពបានត្រជាក់គួរសម ពិសេសពេលព្រឹកព្រលឹម និងពេលយប់។ ដើម្បីទប់ទល់នឹងភាពត្រជាក់ខាងលើ លោកបានមកកាន់ផ្សារបានលុង ដើម្បីរកទិញខោ ឬអាវរងា ព្រោះឆ្នាំនេះអាកាសធាតុត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅ និងអូសបន្លាយពេលយូរទៀត។

ក្រសួងធនធានទឹក និងឧតុនិយម ដែលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៧ ដល់ ១៤ ខែធ្នូ ឆ្នាំ ២០២១ នេះ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី ១៩-២២ ºC សីតុណ្ហភាពអតិបរមា ពី ២៨-៣០ ºC។

សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមា នៅក្នុងរង្វង់ ១៧°C ។ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC។ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តសីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °Cសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីណែនាំជូនសាធារណជនទូទៅ មានការប្រុងប្រយ័ត្នការពារសុខភាពនៅក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ និង ចៀសផុតពីជំងឺ ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម