Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ នឹងរៀបចំថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍បង្ហាញទៅកាន់ពិភពលោក

បានផុស

នៅ

អាជ្ញាធរខេត្តព្រះសីហនុ បានត្រៀមរៀបចំថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុបង្ហាញទៅកាន់ពិភពលោកឱ្យបានឃើញ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជា អ្នកវិនិយោគមកទស្សនា និងវិនិយោគនៅក្នុងខេត្តជាប់សមុទ្រមួយនេះកាន់តែច្រើនថែមទៀត។ ជាមួយនឹងការត្រៀមថតវីដេអូផ្សព្វផ្សាយនេះ អាជ្ញាធរខេត្តនេះ ក៏នឹងបង្ហាញពីគុណភាពសេវាកម្ម ព្រមទាំង ផាសុកភាព និងសុខ សុវត្ថិភាពសម្រាប់អ្នកទេសចរ និងអ្នកវិនិយោគផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុកាលពីថ្ងៃចន្ទ ម្សិលមិញ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុនេះ គឺដោយសារខេត្តព្រះសីហនុ ជាខេត្តមួយដែលដើរតួនាទីសំខាន់ផ្នែកសេដ្ឋកិច្ច និងទេសចរណ៍។ ដូច្នេះ ត្រូវរួមគ្នាបង្ហាញពីសក្តានុពល និងគោលដៅទេសចរណ៍របស់ខេត្តដល់ភ្ញៀវទេសចរតាមរយៈស្បតវីដេអូខ្លីនៃពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តទាំងនៅលើគោក និងធនធានធម្មជាតិបាតសមុទ្រ ដូចជា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រជាដើម។ ទន្ទឹមនឹងនេះ ក៏ត្រូវមានការចូលរួមពីវិស័យឯកជនដែលបម្រើការងារក្នុងវិស័យទេសចរណ៍ថែមទៀត។

លោកអភិបាលរង បានបន្តថា ក្រៅពីនេះ ក៏មានការបង្ហាញពីសក្តានុពលធម្មជាតិរបស់ខេត្តព្រះសីហនុ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ដើម្បីចូលរួមចំណែកការពារ និងថែរក្សាធនធានធម្មជាតិ វប្បធម៌ និងទំនៀមទម្លាប់ ដែលជាមូលដ្ឋានបម្រើឱ្យវិស័យទេស​ចរណ៍ និងចូលរួមកាត់បន្ថយភាពក្រីក្រ។ លោកបានបន្ថែមទៀតថា ការថតវីដេអូផ្សព្វផ្សាយនេះ ក៏នឹងរួមបញ្ចូលនូវការបង្ហាញពីការធានាលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ពិសេស សេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុតាមរយៈការបង្កើតប្រព័ន្ធធានាគុណភាព ដោយផ្តល់សន្តិសុខ សុវត្ថិភាព ផាសុកភាព និងបង្កើនការពេញចិត្តដល់ភ្ញៀវទេសចរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម