Connect with us

ព័ត៌មានជាតិ

ឈ្មួញនៅតែលួចលក់សត្វព្រៃ ទោះធ្លាប់រងការបង្ក្រាប និងផាកពិន័យច្រើនដង

បានផុស

នៅ

ករណីលួចលក់សាច់សត្វព្រៃរស់ និងងាប់ នៅតែកើតមានឡើងក្នុងផ្សារសាមគ្គីស្ទឹងត្រែង ទោះ​សមត្ថកិច្ចធ្លាប់ចុះចាប់បង្រ្កាបជាញឹកញាប់ ផាកពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ច្រើនដង។

ការជួញដូរលក់សាច់សត្វព្រៃរស់នឹងងាប់ នៅជុំវិញផ្សារសាមគ្គីស្ទឹងត្រែង ហាក់បីដូចជារឿងធម្មតា ដូចលក់ត្រី សាច់ដែរ ដោយសារការបង្ក្រាបយូរៗម្ដងតែប៉ុណ្ណោះ។ ទោះជាមានសមត្ថកិច្ចជំនាញចុះបង្ក្រាបម្ដងម្កាល កម្រចាប់ខ្លួនអ្នកជួញដូរសត្វព្រៃនោះបានណាស់ ពេលសមត្ថកិច្ចទៅដល់ ពួកគេបានរត់គេចអស់បន្សល់តែវត្ថុតាង​សាច់សត្វតិចតួចចាប់យកទៅ​ដុត​បំផ្លាញចោលតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាច់សត្វព្រៃដែលឈ្មូញដាក់លក់នោះ ជាប្រភេទសាច់សត្វ មានដូចជា សាច់ជ្រូកព្រៃឈ្លូស ប្រើស ត្រកួត ជាដើមសាច់សត្វត្រូវបានឈ្មួញដាក់ធុងក្លាស្សេ​ស្តុកទុកលួចលាក់ដាក់តាំងលក់​តិចតួច​មានម៉ូយ​ទិញទើបគេយកមកលក់ឱ្យ។ការលក់សាច់សត្វព្រៃនៅជុំវិញផ្សារសាមគ្គីស្ទឹងត្រែងត្រូវបានប្រជាពលរដ្ឋលើកឡើងថា សមត្ថកិច្ចចុះចាប់ពេលព្រឹកល្ងាចឡើងឬស្អែកឡើងពួកគេនៅតែលក់ដដែល ការបង្ក្រាប ការចាប់ផាកពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ ហាក់បីដូចជាពុំមានប្រសិទ្ធភាពនោះទេកន្លងមក អ្នកធ្លាប់លក់ នៅតែលក់ដដែល។

ពាក់ព័ន្ធក្នុងករណីសត្វព្រៃខាងលើនេះអ្នកយកព័ត៌មានយើងបានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅកាន់លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់​និងនេសាទខេត្តសឹ្ទងត្រែង​ទូរសព្ទចូលតែពុំមានអ្នកលើក។

ដោយឡែកលោកអន ចាន់សុជាតិនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត​ក៏បានឲ្យដឹងដែរថា​ករណីសត្វ​ព្រៃនៅផ្សារសាមគ្គីស្ទឹងត្រែងកន្លងមកកម្លាំងជំនាញ បានធ្វើការចុះបង្ក្រាបជាញឹកញាប់ និងបាន​ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ និងខ្លះទៀតត្រូវបង់ផាកពិន័យនិងខ្លះធ្វើកិច្ចសន្យាបញ្ឈប់ តែពួក​គេមិនរៀងចាល នៅតែបន្តលក់។

លោកនាយខណ្ឌបញ្ជាក់បន្ថែមថា ពេលនេះយើងកំពុងដាក់ភ្នាក់ងារចុះពិនិត្យមើលហើយ នឹងចាត់​វិធាន​ការ​ដើម្បីដាក់កម្លាំងធ្វើការបង្ក្រាប បើឃាត់ខ្លួនបានយើងនឹងអនុវត្តតាមផ្លូវច្បាប់ ទៅលើឈ្មួញ​លក់សត្វគ្រប់ប្រភេទ កម្រនឹងបង្គួរដែលត្រូវផ្តន់ទាទោស ឬត្រូវផាកពិន័យ ឬក៏ត្រូវបញ្ជូនទៅកាន់​តុលាការ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម