Connect with us

ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចឃាត់បានរថយន្ត៤គ្រឿងផ្ទុកលើសទម្ងន់កំណត់នៅស្រុកស្វាយទាប

បានផុស

នៅ

(ខេត្តស្វាយរៀង)៖ រថយន្តធន់ធំចំនួន ៤គ្រឿង ក្នុងចំណោមរថយន្តជាច្រើន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ទុក ក្រោយដឹកលើសទម្ងន់កំណត់ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិពោធ៍តាវង្ស ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃដឹកនាំត្រួតពិនិត្យ យានយន្តដឹកលើសទម្ងន់កំណត់  បានសហការជាមួយកងកម្លាំងជញ្ជីងចល័ត កម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ចុះត្រួតពិនិត្យយានយន្តធុនធំ ដែលដឹកលើសទម្ងន់ បើកគេចស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ១ ។  ការចុះត្រួតពិនិត្យនេះ ដើម្បីពង្រឹងគុណភាពផ្លូវ និងត្រួតពិនិត្យយានយន្ត ដែលដឹកលើសទម្ងន់នៅតាមដងផ្លូវ។  ក្រសួងសាធារណការ  និងដឹកជញ្ជូន បានចុះល្បាតដាក់ជញ្ជីងចល័តតាមដងផ្លូវជាក់ស្តែង។

 លោក អ៊ុយ សម្បត្តិ អនុប្រធានលេខាដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ដឹកនាំត្រួតពិនិត្យ  យានយន្តដឹកលើសទម្ងន់កំណត់ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិត្រួតពិនិត្យ នៅលើដងផ្លូវជាតិលេខ១៨នេះ សង្កេតឃើញមានរថយន្តដឹកខ្សាច់ និងរថយន្តដឹកស្រូវបានអនុវត្តតាមច្បាប់យ៉ាងត្រឹមត្រូវ។

 លោក អ៊ុយ សម្បត្តិ បានស្នើឲ្យប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញទាំងអស់ សូមកុំដឹកលើសទម្ងន់កំណត់ និងចូលរួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យ ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា។

បើតាមលោក សម្បត្តិ ជាលទ្ធផលក្នុងប្រតិបត្តិការចុះត្រួតពិនិត្យផ្លូវជាតិលេខ១៨ (ប្រសូត្រ-កំពង់រោទិ៍) បានឃាត់រថយន្តឲ្យថ្លឹងជាច្រើនគ្រឿង រកឃើញមានរថយន្ត៤គ្រឿង ដែលដឹកខ្សាច់ នឹងស្រូវផ្ទុកលើសចំនួនកំណត់ និងត្រូវពិន័យជាប្រាក់តាមផ្លូវច្បាប់ ៕ ដោយ: ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម