Connect with us

ព័ត៌មានជាតិ

នគរបាល​សណ្តាប់ធ្នាប់ប្រើធម៌ក្តៅលើអាជីវករលក់ដូររំលោភលើទ្រូងផ្លូវ២៧១ខាងមុខពេទ្យរុស្សី

បានផុស

នៅ

កងកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅរៀបចំពង្រឹងអនុវត្តសណ្តាប់ធ្នាប់ និងរំដោះបានកំណាត់ទ្រូងផ្លូវ២៧១ខាងមុខពេទ្យរុស្សីឱ្យបានធំទូលាយនិងឱ្យមានរបៀបរៀបរយល្អឡើងវិញ។ នគរបាល ក៏បានណែនាំដល់អាជីវករត្រូវបញ្ឈប់ការតាំងលក់ទំនិញ ម្ហូបអាហារ ឧបករណ៍សម្ភារៈផ្សេងៗ រំលោភលើទ្រូងផ្លូវនេះតទៅទៀត ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ឱ្យបានល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ពី​សំណាក់​កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើ​ឡើង​កាលពីល្ងាច​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២១​។ ជាមួយនឹងការរៀបចំសណ្តាប់ធ្នាប់នេះ កងកម្លាំងនគរបាល ក៏បានឃាត់ម៉ូតូធ្វើដំណើរបញ្ច្រាសទិសចំនួន១៣គ្រឿងយកទៅផាកពិន័យតាមផ្លូវច្បាប់ផងដែរ​។ ជាការកត់សម្គាល់ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១​ ខាង​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ រហូត​ដល់​ខាង​មុខ​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ គឺគេបាន​សង្កេតឃើញថា ​តែង​តែមាន​ការ​កកស្ទះ​ចរាចរណ៍​ដោយអាជីវករមួយចំនួន​បាន​យក​ទ្រូងផ្លូវ​ធ្វើ​អាជីវកម្ម​​លក់ទំនិញ​ អាហារ​តាម​រទេះ ​និង​ការ​ដាក់​តាំង​លក់ទំនិញ​ សម្ភារៈ​ ឧបករណ៍​ផ្សេងៗ​ខាង​មុខ​ផ្ទះ​ ឬ​ខាង​មុខ​ហាង​ ក្រុមហ៊ុន​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ។

​លោក​វរសេនីយ៍ឯក​ អេ​ម​ សម្បត្តិ​ នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ រាជធានី​ភ្នំពេញ ​ បានអះអាងឱ្យដឹងថា ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​គោលដៅ​ខាងលើ​ គឺ​ដើម្បី​ពង្រឹង​អនុវត្ត​លើ​ការងារ​សណ្តាប់ធ្នាប់​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង ​ខណៈ​ដែល​នៅ​គោលដៅ​នេះ  ​គឺ​តែងតែ​រង​ការ​រះ​គន់​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​រង​ការ​កកស្ទះ​ចរាចរណ៍​ជា​ប្រចាំ​ដែល​ផ្លូវ​មាន​ភាព​ចង្អៀត​ដោយសារ​ការ​រំលោភ​លើ​ទ្រូងផ្លូវ​ធ្វើ​អាជីវកម្ម​របស់​បងប្អូន​អាជីវករ​ និង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បើកបរ​បញ្ច្រាសទិស​។​

​លោកនាយ​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ បានបន្តទៀត​ថា​ ការ​ចុះ​អនុវត្ត​ពង្រឹង​លើ​ការងារ​សណ្តាប់ធ្នាប់​នេះ​ផង​ដែរ ​គឺ​កម្លាំង​បន្ត​អនុវត្ត​ម៉ឺងម៉ាត់​បំផុត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​  និង​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ដាក់​ចេញ​នូវ​វិធានការ​ក្តៅ​ក្នុង​ការ​ចុះ​ពង្រឹង​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ ដោយ​កម្លាំង​បន្ត​ត្រួតពិនិត្យ​ជា​ប្រចាំ​ បើ​ក្នុង​ករណី​បងប្អូន​អាជីវករ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​ គឺ​នឹង​ចាប់​យក​ទំនិញ​ ឧ​បរ​ណ៍​ សម្ភារៈ​ ដើម្បី​ផាកពិន័យ​តាម​ច្បាប់​។​

​លោក​វរសេនីយ៍ឯក​ អេ​ម​ សម្បត្តិ​ បានបន្ថែម​ថា​​ ជុំវិញ​​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​  កម្លាំង​ការិយាល័យ​សណ្តាប់ធ្នាប់​នឹង​បន្ត​ចុះ​សហការ​ជាមួយ​កម្លាំង​តាម​បណ្តា​ខណ្ឌ​ទាំង​១៤​ប្រើប្រាស់​នូវ​មធ្យោបាយ​ផ្សេងៗ ​ដើម្បី​បន្ត​ចេញ​ដោះស្រាយ​ទៅ​លើ​បញ្ហា​សណ្តាប់ធ្នាប់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ឱ្យ​មានគុណ​ភាព​ប្រសិទ្ធភាព​និង​ឱ្យ​ល្អ​ប្រសើរ​។

ទន្ទឹមនឹងនេះ លោកវរសេនីយ៍ឯក អេម សម្បត្តិ ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​នាំ​គ្នា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច ​ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​ សណ្តាប់ធ្នាប់​សុវត្ថិភាព​ ចរាចរណ៍​ នៅ​ក្នុង​ រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​នៃ​ការ​ចូលរួម​គោរព​ច្បាប់ ​និង​សេចក្តីណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម