របរលក់ដូងផ្តល់ចំណូលខ្ទង់ ៣០ម៉ឺនរៀល១ថ្ងៃ ដល់អាជីវករមុខវត្តដីដុះក្រុងកំពង់ចាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

របរលក់ដូងផ្តល់ចំណូលខ្ទង់ ៣០ម៉ឺនរៀល១ថ្ងៃ ដល់អាជីវករមុខវត្តដីដុះក្រុងកំពង់ចាម

បានផុស

នៅ

កំពង់ចាម ៖  អាជីវករលក់ផ្លែដូងនៅមុខវត្តដីដុះ ក្រុងកំពង់ចាម បានលើកឡើងថា បន្ទាប់ពីជំងឺកូវីដ-១៩ មានសភាពធូរស្បើយ ការលក់ដូរចាប់ផ្តើមល្អប្រសើរ អាចរកចំណូលបានគ្រាន់បើជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី  អ៊ឹង ចិន្តា  អ្នកលក់ផ្លែដូងនៅមុខវត្តដីដុះ  ក្រុងកំពង់ចាម  បានឲ្យដឹងថា សព្វថ្ងៃនេះរបរលក់ដូងរបស់អ្នកស្រី អាចរកចំណូលបានគួរសមឡើងវិញ បើធៀបនឹងកាលកូវីដកំពុងផ្ទុះខ្លាំង។ ក្នុង១ថ្ងៃអ្នកស្រី ចិន្តា អាចលក់ដូងបានចំនួនពី ១០០ផ្លែ ទៅ ២០០ផ្លែ ផ្ទុយពីកាលកំពុងផ្ទុះជំងឺកូវីដ-១៩ លក់បានចំនួនត្រឹមតែ ២០ទៅ ៣០ផ្លែប៉ុណ្ណោះ ក្នុង១ថ្ងៃ។  

អ្នកស្រី អ៊ឹង ចិន្តា បានបន្តថា ចំនួននៃការលក់នេះ អាចទទួលបានចំណូលខ្ទង់ ៣០ម៉ឺនរៀលក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ជីវភាព និងទំនុកបម្រុងដល់កូនរៀនផង។ អ្នកស្រីបញ្ជាក់ថា ដូងមួយផ្លែលក់ក្នុងតម្លៃ ៣,០០០រៀល ហើយដូងទាំងនេះ ឈ្មួញកណ្តាលនាំយកមកពីតំបន់ផ្សេងៗក្នុងខេត្តកំពង់ចាមខ្លះ និងយកមកពីខេត្តផ្សេងៗខ្លះ។

ដូចគ្នានេះដែរ អ្នកលក់ដូងដទៃទៀត នៅតំបន់នេះ ក៏លក់ចេញ និងរកចំណូលបានប្រហាក់ប្រហែលនិងអ្នកស្រី អ៊ឹង ចិន្តា ផងដែរ។

អាជីពនេះ បើទោះជាមើលទៅមិនសូវសម ប៉ុន្តែអាចរកចំណូលបានគួរសម ដើម្បីចិញ្ចឹមជីវិត ជាជាងការចំណាកស្រុក ធ្វើការនៅក្រៅប្រទេសចាកឆ្ងាយពីស្រុកកំណើត សាច់ញាតិបងប្អូន។ ដូង គឺជាផ្លែឈើ ដែលមានសារសំខាន់សម្រាប់សុខ ពិសេសទឹករបស់វា។ ទឹក​ដូង ជាកំពូលភេសជ្ជៈសុខភាព លាក់​គុណប្រយោជន៍ច្រើន។

អ្នកជំនាញសុខភាពអះអាងថា សាច់ និង​ទឹក​ដូង គឺសម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និង​រ៉ែ ដែល​សុទ្ធ​តែ​ជួយ​ដល់​ដំណើរ​ការ​រាង​កាយ​របស់​យើង​៕

អត្ថបទ និងរូបភាព៖ ហុង  ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services