Connect with us

ព័ត៌មានជាតិ

ក្រសួងនឹងផ្ទេរការចែកចាយ ឧបករណ៍តេស្តរហ័ស ឱ្យទៅប្រៃសណីយ៍កម្ពុជាវិញ

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងផ្ទេរឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំនួន ២ ប្រភេទឱ្យទៅប្រៃសណីយ៍កម្ពុជា ជាអ្នកចែកចាយបន្តវិញដើម្បីងាយស្រួលផ្តល់សេវាកម្មដឹកជញ្ជូនដល់ក្រសួង ស្ថាប័ន រោងចក្រ សហគ្រាសនានា និងប្រជាជនទូទៅ ដែលបានបញ្ជាទិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលទើបទទួលបាននៅ ថ្ងៃទី ៨ ខែធ្នូនេះបានឱ្យដឹងថា ការផ្ទេរឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅ ប្រៃសណីយ៍កម្ពុជានឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ តទៅ ហើយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលត្រូវផ្ទេនោះរួមមាន Asan Easy Test ផលិតនៅ ប្រទេសកូរ៉េ និង Wondfo ផលិតនៅ ប្រទេសចិន។

ក្រសួងប្រៃសណីយ៍បានណែនាំដល់ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបន្តបញ្ជាទិញឧបករណ៍តេស្តរហ័សតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដែលធ្លាប់ប្រើប្រាស់ពីមុនមក មានតំណភ្ជាប់ mptc.gov.kh/rt ឬ អញ្ជើញទិញដោយផ្ទាល់នៅប្រៃសណីយ៍កម្ពុជា ដែលមានអាសយដ្ឋាន វិថីព្រះអង្គអេង (១៣) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំពោះសាធារណជន ដែលបានបញ្ជាទិញ និងទូទាត់រួចមុនកាលបរិច្ឆេទ នៅ ថ្ងៃទី ១៣ ខែធ្នូនោះ សូមមកទទួលឧបករណ៍តេស្តរហ័សនៅ ទីស្ដីការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដដែល។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលបានធ្វើឱ្យឧបករណ៍តេស្តរហ័សមានភាពសម្បូរ និងបន្សាំទៅ នឹងតម្លៃទីផ្សារ ហើយក្រសួង ស្ថាប័ន រោងចក្រ សហគ្រាសនានា និងប្រជាជនទូទៅ មានលទ្ធភាពក្នុងការទិញយកទៅ ធ្វើតេស្ត និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម