Connect with us

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម រួមគ្នាដោះស្រាយបញ្ហាកកស្ទះដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនទ្វេភាគី

បានផុស

នៅ

​ក្រុមការងារ​ចម្រុះ​នៃ​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​រដ្ឋាភិបាល​វៀតណាម​បាន​ជួបប្រជុំ​ពិភាក្សាគ្នា​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ស្តីពី​ការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម និងពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយចំពោះការកកស្ទះចរាចរណ៍ដោយសារការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅច្រកព្រំដែនអន្តរជាតិទ្វេភាគី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារ​ប្រទេស​ទាំង​ពីរបាន​ពិភាក្សាគ្នា​និង​ដំណោះស្រាយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រតិបត្តិ​ការដឹកជញ្ជូន​ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទ្វេភាគី ខណៈ​ការបញ្ចេញ​ទំនិញ​ឆ្លងដែន​ក្នុងពេល​បច្ចុប្បន្ន​មាន​ភាពយឺតយ៉ាវ ដោយសារ​រង់ចាំ​ការបំពេញ​បែបបទ​ឯកសារ​ស្មុគស្មាញ​។

​លោក បាន​បន្តថា​ការបើក​ច្រកទ្វារព្រំដែន​កម្ពុជា​-​វៀតណាម នឹង​បើកឱកាស​យ៉ាង​ទូលំទូលាយ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រវាង​ប្រទេស​ទាំងពីរ បង្កើន​ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​ការទាក់ទាញ​ភ្ញៀវទេសចរ ដល់​ជួយ​ដល់​ការលើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចសង្គម​របស់​ប្រជាជាតិ​ទាំងពីរ​។

​យ៉ាងណាក៏ដោយ លោក ង្វៀន ហុយ​តាំង (Nguyen Huy Tang)​ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​នៅ​កម្ពុ​ជាថ្មីៗ​នេះ បានស្នើ​ដល់​កម្ពុជា ជួយ​កែសម្រួល​បែបបទ​នៃ​ការឆ្លងកាត់​ទំនិញ​នៅ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យមាន​រំហូរ និង​សកម្ម​ថែមទៀត​។

​យោងតាម​របាយការណ៍​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា ការដោះដូរ​ទ្វេភាគី​ចាប់តាំងពី​ដើមឆ្នាំ​រហូត​ដល់​ជិត​ដំណាច់ឆ្នាំ​២០២១​នេះ មាន​ទឹកប្រាក់​សរុប​ជាង​៧​ពាន់​លាន​ដុល្លារ ដោយនៅ​ក្នុងនោះ​ការនាំ​ចូល​របស់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​ច្រើនជាង​វៀតណាម​នាំ​ចូលមក​កម្ពុជា បើទោះបី​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​១៩​។ ទំនិញ​ពី​កម្ពុជា​នាំចេញ​ទៅ​វៀតណាម​ភាគច្រើន​ជា​ផលិតផល​កសិកម្ម​មាន​ដូចជា​៖ ស្រូវ ពោត ដំឡូង​មី សណ្តោង​សៀង ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ជាដើម​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម