Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ខិតខំបង្កើតបរិយាកាសការងារ និងមុខរបរ ឲ្យកាន់តែទូលំទូលាយ តាមរយៈយន្តការផ្សេងៗ

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងការងារ បានខិតខំបន្តយកចិត្តទុកដាក់ ក្នងការបង្កើតបរិយាកាសការងារ និងមុខរបរឲ្យកាន់តែទូលំទូលាយ ដើម្បីកាត់បន្ថយការធ្វើទេសន្តរប្រវេសន៍ របស់ប្រជាពលរដ្ឋ ដោយប្រថុយប្រថាន។

ក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពី ការពិនិត្យឡើងវិញប្រចាំឆ្នាំលើ “កម្មវិធីការងារសមរម្យប្រចាំប្រទេស កម្ពុជា ឆ្នាំ២០១៩-២០២៣” នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការបង្កើតបរិយាកាសការងារ និងមុខរបរឲ្យកាន់តែទូលំទូលាយនេះ ធ្វើឡើងតាមរយៈយន្តការផ្សេងៗ ដូចជាការបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ ការពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាព ក្នុងការផ្តល់សេវាមុខរបរ និងការ​ងារឲ្យឆ្លើយតបកាន់តែប្រសើរ តាមតម្រូវការអ្នកប្រើប្រាស់សេវា ការពង្រឹងយន្តការវេទិកាការងារ និងបង្កើនការប្រមូលផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ។

ជាមួយគ្នានេះដែរ ក្រសួងក៏បានពង្រឹងយន្តការគ្រប់គ្រង ការប្រើប្រាស់កម្លាំងពលកម្ម ក្នុងប្រទេស និងការពារពលករទេសន្តរប្រវេសន៍ខ្មែរ ការបង្កើនផលិតភាពកម្លាំងពលកម្ម ដែលកំពុងស្ថិតក្នុងទីផ្សារការងារ សំដៅពង្រឹងយន្តការវេទិកាការងារ ការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិស មុនចូលធ្វើការ និងការពង្រីកការផ្តល់សេវា រកការងារឱ្យធ្វើ និងការផ្សព្វផ្សាយ ព្រមទាំងការបញ្រ្ជាបអំពីព័ត៌​មានទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនឱកាសការងារប្រកប ដោយសមធម៌ កាត់បន្ថយការធ្វើទេសន្តរប្រវេសន៍ ដោយប្រថុយប្រថាន និងលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដោយទទួលស្គាល់ថា ពលករទេសន្តរប្រវេសន៍ គឺជាភ្នាក់ងារនៃការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ។

លោក​បណ្ឌិត អ៊ិត សំហេង ក៏បានចាត់ទុកកម្មវិធីការងារសមរម្យឆ្នាំ ២០១៩-២០២៣ ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឲ្យសម្រេចគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា នៅត្រឹមឆ្នាំ២០៣០។ លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ យើងបានរួមគ្នាអនុវត្តកម្មវិធីការងារសមរម្យចំនួន ៥ ដំណាក់កាល ហើយ ដំណាក់​កាលទី ៥នេះ ត្រូវបានរៀបចំឡើងស្របពេលគម្រប់ខួប ៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា ជាមួយនឹងអង្គការអន្តរជាតិខាងការងារ(ILO)។

លោករដ្ឋមន្ត្រីបានអរគុណ ដល់អង្គការអន្តរជាតិខាងការងារ ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត សំដៅសម្រេចនូវគោលដៅរួមគ្នា ជាពិសេសគោលដៅទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ក៏ដូចជាផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០១៩-២០២៣។

លោករដ្ឋមន្ត្រី បានបន្តទៀតថា តាមរយៈគោលនយោបាយ ដ៏ត្រឹមត្រូវទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺទទួលបានការគាំទ្រពីគ្រប់ដៃគូពាក់ព័ន្ធ ហើយចូលរួមសហប្រតិបត្តិការអនុវត្ត ប្រកបដោយភាពជោគជ័យ ជាពិសេស លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការ ILO តែងតែបានផ្តល់ នូវកិច្ចសហប្រតិបត្តិការទាំងជំនួយបច្ចេក ទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមជំរុញការអនុវត្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រេចឲ្យបាននូវគោលដៅអាទិភាពចំនួន ៥ រួមមាន៖ ១-អភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ, ២-ធ្វើទំនើបកម្មប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ៣-រក្សា និងបង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេស, ៤-អភិវឌ្ឍរបបសន្តិសុខសង្គម និង៥-ពង្រឹងសេវាគាំទ្រទូទៅ។

លោករដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា អង្គសិក្ខាសាលានេះ នឹងចូលរួមពិនិត្យដោយយកចិត្តទុកដាក់ នូវអ្វីដែលយើងខិតខំរួមគ្នាសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយរកឲ្យឃើញនូវបញ្ហាប្រឈម ដើម្បីដាក់ចេញនូវដំណោះស្រាយ ជាពិសេសក្នុងសកម្មភាពអាទិភាព ដែលបានអនុវត្តក្នុងឆ្នាំ ២០២០ និងទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់។

សូមជម្រាបថា សិក្ខាសាលាត្រីភាគីនេះ មានគោលបំណងពិនិត្យមើលសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានសម្រាប់ឆ្នាំ ២០២០, ចែករំលែកផ្លាស់ប្តូរបទពិសាធន៍ល្អៗ ដែលបានអនុវត្ត និងពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា, និងកំណត់ចំណុចជាអាទិភាពសម្រាប់ឆ្នាំ ២០២១ និង ឆ្នាំ ២០២២ ដើម្បីជំរុញការអនុវត្តឲ្យសម្រេចបានជោគជ័យ លើកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០១៩-២០២៣ ដែលបានអនុម័តកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៩កន្លងមក៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម