Connect with us

ព័ត៌មានជាតិ

ប្រតិបត្តិការ​ចាក់វ៉ាក់សាំង​កូវីដ​ ជូនប្រជាពលរដ្ឋ និងមន្ត្រីនៅមន្ទីរបង្អែកក្រុងសិរីសោភ័ណ

បានផុស

នៅ

ជាច្រើនថ្ងៃកន្លងមកហើយប្រតិបត្តិការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ ចាប់ពីអាយុ ១៨ឆ្នាំ ឡើងនៅ មន្ទីរបង្អែកក្រុងសិរីសោភ័ណ ស្ថិតនៅ ក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត អៀវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែក ក្រុងសេរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជាច្រើនថ្ងៃមកហើយ ក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យបង្អែក ក្រុងសេរីសោភ័ណ បានចាប់ផ្តើមប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ ចាប់ពីអាយុ ១៨ឆ្នាំ ឡើង នៅ មន្ទីរបង្អែកក្រុងសិរីសោភ័ណ ចាក់វ៉ាក់សាំង កូវីដ-១៩លើ (Astrazeneca) ដូសជំរុញលើកទី៣ហើយការចាក់វ៉ាក់សាំង កូវីដ-១៩ (Astrazeneca) ដូសជំរុញលើកទី៣​មិនទៀងអស់ថ្នាំឈប់តែម្តង។

លោកវេជ្ជបណ្ឌិតអ៊ៀវ តារាវុធបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ ២០២១ នេះរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំងជាង ១.០០០ ដូសមកឲ្យមន្ទីរពេទ្យអង្អែកទើបក្រុមគ្រូពេទ្យចាប់ផ្តើមចាក់បន្ត ដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះធានាថាការចាក់ថ្នាំនេះបានប្រព្រឹត្តដោយត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល និងបានតាមផែនការបានកំណត់។

វ៉ាក់សាំងកូវីដ១៩ Astrazeneca ជាវ៉ាក់សាំងចាក់ឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការចាប់ពីអាយុ ១៨ឆ្នាំឡើងសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅ មន្ទីរពេទ្យ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រឹងប្រែងរកវ៉ាក់សាំងទាំងអស់នេះដើម្បីចាក់ជូនប្រជាពលរដ្ឋរស់ក្នុងប្រទេសកម្ពុជាឲ្យបានគ្រប់គ្នា ចាក់តាំងពីដូសទី១ ដល់ដូសជំរុញទី៣ហើយនៅក្នុងឆ្នាំ២០២១នេះ។

វ៉ាក់សាំងទាំងអស់នេះលក់នៅទីផ្សារមានតំលៃខ្ពស់ណាស់ ត្រូវការចាំបាច់ណាស់ចំពោះមនុស្សជាតិលើពិភពលោក។ តែពលរដ្ឋកម្ពុជាវិញមានសំណាងណាស់ ដែលមានសម្តេចតេជោ ជាមេដឹកនាំ ហើយលោកបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា។ មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។

ក្នុងនោះប្រជាពលរដ្ឋដែលបានទៅចាក់វ៉ាក់សាំងម្នាក់ៗ សុទ្ធតែត្រេកអរចំពោះការចាក់វ៉ាក់សាំង និងអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់អាទិភាពជូនពួកគាត់។

ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើរប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងហើយ មិនត្រូវទម្លាក់ចោលវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩នោះឡើយជាពិសេសត្រូវគោរពអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅ កន្លែងជួបជុំកុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតចាប់ពី ១.៥ ម៉ែត្រឡើងទៅ ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម