Connect with us

ព័ត៌មានជាតិ

មហោស្រពសិល្បៈអន្តរជាតិអង្គរ នឹងជួយឱ្យពិភពលោកដឹងថាខេត្តសៀមរាបជាប់ជាទីក្រុងវប្បធម៌អាស៊ានប្រចាំឆ្នាំ២០២២

បានផុស

នៅ

អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ីយ៉ុន សុភារិទ្ធ បានថ្លែងថា ព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំនេះ នឹងជួយផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជា ពិភពលោកបានដឹងថា ខេត្តសៀមរាបរបស់កម្ពុជាបានជាប់ជាទីក្រុងវប្បធម៌អាស៊ានប្រចាំឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ស៊ីយ៉ុន សុភារិទ្ធ គឺបន្ទាប់ពីអាប់អួរអស់រយៈពេលជាង១ឆ្នាំ ខេត្តសៀមរាបបានចាប់ផ្ដើមផ្លាស់ប្តូរមុខមាត់មកជារស់រវើកវិញ។ ហេតុផលមួយនៃកត្តានេះ គឺដោយសារតែមានការប្រារព្ធព្រឹត្តិ​ការ​ណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ ដែលមានការចូលរួមឧបត្ថម្ភពីវិស័យឯកជន ហើយដោយមានមហោស្រពសិល្បៈអន្តរជាតិអង្គរ២០២១នេះ គេរំពឹងថា ក្រុងសៀមរាប នឹងទាក់ទាញការចាប់អារម្ម​ណ៍ពីភ្ញៀវទេសចរកាន់តែច្រើនឡើង ចាប់ពីសប្ដាហ៍ក្រោយនេះទៅ។ ជាមួយគ្នានេះ លោក ស៊ីយ៉ុន សុភារិទ្ធ ក៏បានថ្លែងកោតសរសើរដល់អ្នករៀបចំកម្មវិធី ក៏ដូចជា ម្ចាស់ឧបត្ថម្ភកម្មវិធីផងដែរ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ស៊ីយ៉ុន សុភារិទ្ធ បានថ្លែងយ៉ាងនេះថា៖ «ខ្ញុំអរគុណទាំងអស់គ្នា ! ហើយជាពិសេស ខាងអ្នកឧបត្ថម្ភកម្មវិធី ដែលគេជួយជាថវិកាក្នុងការរៀបចំ។ បើអត់មានថវិកាទាំងអស់ហ្នឹងទេ យើងនឹងមានការលំបាកខ្លាំង។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រ ជាមហាជនទូទៅនៅលើពិភពលោក ដែលចូលរួមទស្សនា ព្រោះការចូលរួមទាំងអស់គ្នាហ្នឹងឯង ដែលធ្វើឲ្យកិច្ចការទាំងអស់ហ្នឹង បានជោគជ័យបាន»។

អ្នករៀបចំកម្មវិធីដែលតំណាងដោយ ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. បានរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ក្រោមកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ទៅកាន់សាធារណជនទាំងក្នុងស្រុក និងក្រៅស្រុក។ ក្នុងនោះ វិស័យឯកជន ក៏ដូចជា ក្រុមហ៊ុនស្រាបៀរអង្គរ ក្រុមហ៊ុនទឹកបរិសុទ្ធអង្គរពូរ៉ូ ធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វីស និងមូលនិធិវប្បធម៌ និងទេសចរចឹងទូ កំពុងចូលរួមឧបត្ថម្ភគាំទ្រមហាស្រពសិល្បៈអន្តរជាតិអង្គរ២០២១នេះ។

លោក ស៊ីយ៉ុន សុភារិទ្ធ បានបញ្ជាក់ទៀតថា នៅថ្ងៃទី១០ ទី១១ និងទី១២ នឹងមានចាក់ផ្សាយកុន និងការសម្ដែងនានា ។ ដូច្នេះ ព្រឹត្តិការណ៍នេះ​ ធ្វើឡើង ទី១ គឺដើម្បីឱ្យប្រជាជនខ្មែរទូទៅបានដឹងថា ក្រុងសៀមរាប យើងបានដាក់បញ្ចូលជាទីក្រុងវប្បធម៌របស់អាស៊ាន។ ទី២ គឺឱ្យពួកគាត់បានយល់អំពីតម្លៃនៃវប្បធម៌ផ្សេងៗរបស់ស្រុកខ្មែរ និងទី៣ គឺឱ្យពិភពលោកបានដឹង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជឿ និងសង្ឃឹមថា ការបើកឆាកនេះ នឹងទាក់ទាញភ្ញៀវទេសចរឱ្យរស់ឡើងវិញ ព្រោះទេសចរណ៍ ក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់ជាតិដែរ។

សូមបញ្ជាក់ថា មហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts) នឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ មហោស្រពនេះ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បករ សិល្បការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និង អ្នករបាំជាដើម។ មហោស្រពសិល្បៈអន្តរជាតិអង្គរ ក៏នឹងមានការចូលរួមផងដែរពីកវីតារាកម្ពុជា គឺលោក យ៉េង ឈាងលី និងអ្នកនិពន្ធដ៏ល្បីឈ្មោះគឺលោកស្រី Elisabeth Becker (តាមរយៈ Zoom) ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម