Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត ចុះហត្ថលេខា​កិច្ចពិភាក្សា​​បច្ចេកទេស​សម្រាប់​គម្រោង​ទីក្រុង​ឆ្លាត​វៃ

បានផុស

នៅ

​សៀមរាប ​៖ នៅ​សាលា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ​២០២១​នេះ មាន​ប្រារព្ធ​ធ្វើ​ពិធី​ចុះហត្ថលេខា​លើ​កំណត់ត្រា​នៃ​កិច្ចពិភាក្សា​នៃ​ការអនុវត្ត​គម្រោង​កិច្ច​សហប្រតិបត្តិការ បច្ចេកទេស​សម្រាប់​គម្រោង​ទីក្រុង​ឆ្លាត​វៃ​ជាមួយ​ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​( ចៃ​ការ​) ប្រចាំ​នៅ​កម្ពុជា ភាគី​ខេត្តសៀមរាប ដឹកនាំ​ដោយ​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត ភាគី​ជប៉ុន​ដឹកនាំ​លោកស្រី Kamei Haruko ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(​ចៃ​ការ ) ប្រចាំ​ប្រទេស​កម្ពុជា ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត ឯកឧត្តម អស់លោក លោកស្រី​ជា​នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព អភិបាលក្រុង ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​ស្វាគមន៍​នោះដែរ ឯកឧត្តម ទៀ សីហា ក៏បាន​លើកឡើងថា បន្ទាប់ពី​ក្រុង​សៀមរាប នៃ​ខេត្ត​សៀមរាប​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​សមាជិក​នៃ​បណ្តាញ​ទីក្រុង ឆ្លាត​វៃ​អាស៊ាន​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ រដ្ឋបាល​ខេត្តសៀមរាប ក៏ដូចជា​រដ្ឋបាល​ក្រុង​សៀមរាប បានធ្វើ​ការរៀបចំ​ផែនការ ជាមួយនឹង​ការបង្កើន​ការ ចំណាយ​សាធារណៈ ក្នុងការ​វិនិយោគ​ទៅលើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង ការបង្កើន​សោ​ភ័​ណ្ឌ​ភាព​ក្នុង​ក្រុង ក៏ដូចជា​ចូលរួម​ក្នុងការ​អនុវត្ត​នូវ​ផែនការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​សម្រាប់​ក្រុង​សៀមរាប នៃ​ខេត្តសៀមរាប ។ ឯកឧត្តម​ក៏បាន​បញ្ជាក់ថា ដើម្បី​សម្រេចបាន​នូវ​ការកសាង​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង​សៀមរាប ឲ្យ​ស្របតាម​ផែនការ​ទីក្រុង​ឆ្លាត​វៃ​របស់​សមាគម​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន រដ្ឋបាលខេត្ត​ក៏បាន​រៀបចំ​ជា​សំណើ (Proposal) ដើម្បី​ដាក់​ស្នើសុំ​ជូនទៅ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (​ចៃ​ការ​) ក្នុងការ​ស្នើសុំ​គម្រោង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស សម្រាប់​រៀបចំ​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង​សៀមរាប នៃ​ខេត្តសៀមរាប ឲ្យ​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ កាលពី​ឆ្នាំ​២០១៩​កន្លងទៅ ។ ជាការ​ឆ្លើយតប​តាម​សំណើ​ស្នើសុំ​របស់​រដ្ឋបាលខេត្ត​សៀមរាប ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(​ចៃ​ការ​) បាន​ទទួលយក​សំណើ (Proposal) របស់​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ជួយ​រៀបចំ​ក្រុង​សៀមរាប​ជាទី​ក្រុង​ឆ្លាត​វៃ​អាស៊ាន ។

ឯកឧត្តម​បាន​បន្តថា ក្នុង​រយៈពេល​មួយឆ្នាំ​ជាង​នៃ​ការសិក្សា​ទិន្នន័យបឋម​អំពី​គម្រោង​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង​សៀមរាប (Basic Survey)​នេះ ក្រុមការងារ​សិក្សា​នេះ​ក៏បាន​រៀបចំ​ជា​សេចក្តីព្រាង​ផែនការមេ​ចង្អុល​ផ្លូវ សម្រាប់ ការរៀបចំ​ក្រុង​សៀមរាប នៃ​ខេត្តសៀមរាប​ជាទី​ក្រុង​ឆ្លាត​វៃ ដោយ​នៅក្នុង​សេចក្តីព្រាង​ផែនការមេ​ចង្អុល​ផ្លូវ​នេះ គឺ​ផ្តោតលើ​ផ្នែក​សំខាន់ៗ​ចំនួន​០៤ គឺ ការរៀបចំ​ទេសចរណ៍​ឆ្លាត​វៃ​(Smart Tourism) ការរៀបចំ​ប្រព័ន្ធ​សន្តិសុខ​ឆ្លាត​វៃ (Smart Security) ការរៀបចំ​ប្រព័ន្ធ​ចល័ត​ឆ្លាត​វៃ​(Smart Mobility) និង ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​កាកសំណល់​ឆ្លាត​វៃ (Smart Waste Management )​។

ក្នុង​នោះ​ឯកឧត្តម​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយៈ​គម្រោង​នេះ​នឹងធ្វើ​ឲ្យ​សមត្ថភាព​មន្ត្រី​របស់រ​ដ្ឋ​បាល​ខេត្តសៀមរាប និង​រដ្ឋបាល​ក្រុង​សៀមរាប​ត្រូវបាន​ពង្រីក​ឲ្យ​បាន​កាន់តែ​បាន​ស៊ីជម្រៅ​ថែមទៀត​ពាក់ព័ន្ធ​ទៅនឹង​បច្ចេកវិទ្យា​ទីក្រុង​ឆ្លាត​វៃ រួម​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការគ្រប់គ្រង​បែប​ឆ្លាត​វៃ នឹង​ពិតជា​ចូលរួមចំណែក​អភិវឌ្ឍន៍​ខេត្តសៀមរាប​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

លោកស្រី Kamei Haruko ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(​ចៃ​ការ ) ប្រចាំ​ប្រទេស​កម្ពុជា បាន មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា ខេត្តសៀមរាប ជា​ខេត្ត​វប្បធម៌​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​គោលដៅ​ទេសចរណ៍ នៃ​សេដ្ឋកិច្ចជាតិ ហើយ​នៅពេល​ខាងមុខ​នឹងធ្វើ​ឲ្យ​ក្រុង​សៀមរាប ក្លាយជា​ក្រុង​គំរូ​ក្នុង​តំបន់​អាស៊ាន ជា​ក្រុង​ឆ្លាត​វៃ ប្រកបទៅដោយ​បច្ចេកវិទ្យា​ទីក្រុង​ឆ្លាត​វៃ រួម​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការគ្រប់គ្រង​បែប​ឆ្លាត​វៃ នឹង​ពិតជា​ចូលរួមចំណែក​អភិវឌ្ឍន៍​ខេត្តសៀមរាប​ទៀតផង៕

ដោយ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម