ស្អែក​នេះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទៅ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្អែក​នេះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទៅ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅពិនិត្យ​វឌ្ឍនភាព នៃ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ឃុំ​ព្រែកស្លែង និង​ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២១ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ សន្តិសុខ សុវត្ថិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​រំលឹក​ថា គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិត​នៅ​លើ​ផ្ទៃដី​២.៦០០​ហិកតា ក្នុង​គម្រោង​ទឹកប្រាក់​ប្រមាណ​១.៥០០​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន OCIC ដែល​មកដល់ពេលនេះ សម្រេចបាន​២៧ ភាគរយ​ហើយ និង​ចំណាយ​ទឹកប្រាក់​ជិត​៤០០​លាន​ដុល្លារ​។ ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ ប្រើប្រាស់​កម្លាំង​បុគ្គលិក និង​កម្មករ​ចំនួន​សរុប ៣ ៧៤០​នាក់​។

គម្រោង​នេះ បើទោះបីជា​ជួប​វិបត្តិ នៃ​ការ​រីក​រាលដាល​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការធ្វើដំណើរ​របស់​បុគ្គ​លិ​ក​-​កម្មករ​ជំនាញ​បរទេស ក៏ដូចជា​ការ​ចរាចរ​ទំនិញ​មកពី​ប្រទេស​ចិន គួបផ្សំ​នឹង​ការអូសបន្លាយ​រដូវវស្សា និង​ជំនន់​ទឹកភ្លៀង រួមទាំង​ការ​លំបាក​ផ្នែក​បច្ចេកទេស នៃ​សណ្ឋាន​ដី​ក្នុង​តំបន់​សាងសង់​យ៉ាង​ណា​ក្តី ក្រុមហ៊ុន​បាន​ប្តេជ្ញា​សាងសង់​ឱ្យសម្រេចបាន​តាម​ផែនការ និង​ដាក់ឱ្យ​ដំណើរការ​តាម​ផែនការ ដែល​បាន​គ្រោងទុក​។

ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ នឹង​ពង្រីក​ការ​តភ្ជាប់​ផ្លូវ​អាកាស​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។ បច្ចុប្បន្ន​ក្រុមហ៊ុន OCIC កំពុង​សិក្សា​លំអិត ដើម្បី​សាងសង់​ស្ពាន​អាកាសត​ភ្ជាប់​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី មកកាន់​រាជធានី​ភ្នំពេញ លើ​ផ្លូវ​ប្រវែង​ជាង​២០​គីឡូម៉ែត្រ ដែល​គម្រោង​សាងសង់​ផ្លូវ​អាកាស​នេះ គ្រោង​វិនិយោគ​ទឹកប្រាក់​ប្រមាណ​៤០០​លាន​ដុល្លារ​អាមេរិក​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជំនឿ១០ នាទី មុន

ខែ ​៤នេះ ជួបសំណាងអាក្រក់ខ្លាំងជាងគេ នាដើមឆ្នាំ២០២២

នយោបាយ៤៧ នាទី មុន

គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ទទួលបាន​ពាក្យបណ្តឹង​ចំនួន​២៦​បណ្តឹង​

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជាទី​តាំង​ដ៏​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​យ៉ាងខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

ទម្លាយមុខតារាស្រីថៃ ៤រូប រកលុយបានរាប់ម៉ឺនដុល្លារ ពេលបង្ហោះលើ Instagram ម្ដងៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ធី សុវណ្ណ​ថា ដៀល​សម រង្ស៊ី​ថា គ្មាន​ប្រាជ្ញា គ្មាន​គំនិត​ថ្មីៗ ដើម្បី​ធ្វើ​នយោបាយ​បន្ត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services