Connect with us

ព័ត៌មានជាតិ

ចាស់ជរា ៤៥០នាក់ រស់នៅក្រុងសិរីសោភ័ណទទួលបានអាវរងា និងថវិកា មួយចំនួនពីលោកឧបនាយ​រដ្ឋមន្ត្រី កែ គឹមយ៉ាន

បានផុស

នៅ

ចាស់ជរា​ដែល​អាយុចាប់ពី៧០​ឆ្នាំ​ ដល់​១០៤​ឆ្នាំមាន​ចំនួន៤៥០​នាក់​រស់នៅ​ក្រុង​សិរីសោភ័ណ បានទទួល​អាវ​រងា ភួយ ក្រមា កន្សែង​១ អំបិល​១​កញ្ចប់ ប៊ីចេង ១​កញ្ចប់​តែ​និង​១​កញ្ចប់ ទឹកដោះគោ​១​ក​ប៉ុង ថវិកា មាន​ចំនួន ២០.០០០​រៀល​ពេលដែល​អាកាសធាតុ បានចាប់ផ្តើម​ចុះ​ត្រជាក់​ខ្លាំង ។

​អំណោយ​ទាំងអស់នេះ​ជារបស់លោក​ឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ លោក ​អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក​អភិបាលរង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក លោកជំទាវ លោក លោកស្រី មកពី​ក្រសួង ស្ថាប័ន មន្ទីរ ពាក់​ព័ន្ធ មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ជាច្រើនរូប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ុំ រាត្រី បាន​មានប្រសាសន៍ថា លោកយាយ លោកតា ដែល​មក​ចូលរួម​ទទួល​ថ្ងៃនេះ​ គឺមាន​ចំនួន​៤៥០​នាក់ មាន​អាយុ​ចន្លោះ​៧០​ទៅ ១០៤​ឆ្នាំ ដែល​សុទ្ធតែជា​ចាស់ទុំ ព្រឹទ្ធាចារ្យ និង​អតីត​គ្រូបង្រៀន មន្ត្រីរាជការ និង​កម្លាំង​ប្រដាប់ អាវុធ ជំនាន់​មុន មនុស្ស​ចាស់​គឺជា​ធនធាន​មនុស្ស​ដ៏​សំខាន់ មិនអាច​ខ្វះ​បាន ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​សង្គមជាតិ តាមរយ​:​ការចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​ការផ្តល់​ប្រឹក្សា​ផ្សេងៗ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​។

ក្នុងនោះ​លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ផ្តាំផ្ញើ​ដល់​កូនចៅ ចៅទួត​ត្រូវ ចេះ​ថែរក្សា ឪពុកម្តាយ ចាស់ជរា គិតគូរ និង​យកចិត្តទុកដាក់​ថែទាំ​សុខភាព​របស់​ពួកគាត់​ឲ្យ​បានល្អ ។​ ក្នុងនោះ​ថែរក្សា​អនាម័យ ព្រោះ​សុខ​ភាពជា​កត្តា​ចម្បង​ពួកគាត់ជា​ធនធានមនុស្ស​សម្រាប់​យើង​គ្រប់គ្នា​យក​គំ​រូ​តាម​។

លោក​បាន​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ​ត្រូវ​បរិភោគ​ទឹក​ដាំ​ឆ្អិន ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជំងឺ​រាគរូស ឬ​ជំងឺ​ដង្កា​ត់​នានា ដែល​ធ្វើឱ្យ​ខាតបង់​ពេលវេលា និង​ថវិកា​ក្នុងការ​ព្យាបាល​ជំងឺ ត្រូវ​រស់នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន សូម​សំអាតផ្ទះ ឬ​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត មាន​អនាម័យ កុំ​បន្ទោបង់​ពាសវាល​ពាសកាល ហើយ​ខិតខំ​បន្ត​បង្កបង្កើត​ផល​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​បន្តទៀត​ផងដែរ​។​

ពិសេស​មិនត្រូវ​ទម្លាក់ចោល​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​.១៩​នោះ​ឡើយ​ត្រូវគោរព​អនុវត្តតាម​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ៣​កុំ (​កុំ​ចាប់ដៃ កុំ​ចូល​បន្ទប់​បិទ​ជិត កុំទៅ​កន្លែង​ជួបជុំ កុះករ​) និង​៣​ការពារ (​ពាក់​ម៉ាស់ លាងដៃ​ជាមួយ​សាប៊ូ ចែ​ល អាល់កុល និង​រក្សា​គម្លាត​ចាប់ពី​១.៥​ម៉ែត្រ​ឡើងទៅ​)៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម