Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា កោតសរសើរ​ដល់កងរាជអាវុធហត្ថខេត្តស្វាយរៀងលើការបំពេញភារកិច្ច និងតួនាទីបានល្អ

បានផុស

នៅ

ស្វាយរៀង៖ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងកោតសរសើរដល់កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានបំពេញភារកិច្ចនិងតួនាទីបានល្អប្រសើរឈរលើការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវ ជាពិសេសបានកសាងអាគារទីបញ្ជាការមូលដ្ឋាននៅតាមបណ្ដាស្រុក ក្រុង មានកន្លែងធ្វើការសមរម្យ ដែលបានផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការពឹងពាក់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថចុះអន្តរាគមន៍ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងរបស់នាយឧត្តមសេនីយ៍ សៅ សុខា បែបនេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធអាគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដែលចំណាយថវិកាអស់ប្រមាណជាង ៤០ម៉ឺនដុល្លារ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីកងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការជាច្រើននាក់ទៀត។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងប្រាប់ឲ្យកងកម្លាំងទាំងអស់នៅក្នុងខេត្តស្វាយរៀងត្រូវពង្រឹងសន្តិសុខ នៅតាមបន្ទាត់ព្រំដែន ឈរលើមូលដ្ឋាន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាបានសន្តិសុខជាតិកាន់តែល្អប្រសើរ។

លោកបន្តថា «គ្មានការលំបាកណាដែលយើងមិនអាចធ្វើបាននោះទេ ព្រោះពួកយើងបានឆ្លងកាត់នូវបទពិសោធន៍និងការដឹកនាំបានល្អគ្រប់ថ្នាក់ ជាពិសេសយើងមានមគ្គុទេសដ៏ឆ្នើមគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ និងប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានឧបត្ថម្ភដល់កងកម្លាំងទាំង៣ប្រភេទ និងសាលាសង្កាត់បាវិត ដោយមួយអង្គភាពទទួលបានថវិកា ៥លានរៀលផងដែរ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម