Connect with us

ព័ត៌មានជាតិ

សមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់យុវជនជំនាន់ក្រោយ ត្រូវបានរៀបចំត្រៀមរួចហើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថា សម្ដេច និងថ្នាក់ដឹកនាំសំខាន់ៗ បានរៀបចំរួចទៅហើយ នូវសមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់យុវជនជំនាន់ក្រោយ ហើយជិតពាក់កណ្ដាល នៃសមាសភាព គឺបានរៀនចប់ថ្នាក់បណ្ឌិត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ៩ ខែធ្នូនេះថា ស​មាសភាពគណៈរដ្ឋមន្ត្រីថ្មីមួយ ត្រូវបានរៀបចំត្រៀមរួចជាស្រេចទៅហើយ សម្រាប់យុវជនជំនាន់ក្រោយ។ ​នៅក្នុងសមាសភាពនោះ មានអ្នករៀនចប់ថ្នាក់បណ្ឌិត រហូតដល់ជិតពាក់កណ្ដាលឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំអត់បង្ហាញទេ ក្រៅពីមនុស្សប៉ុន្មាននាក់ ខ្ញុំមិនបង្ហាញឲ្យនរណាដឹងទេ គណៈរដ្ឋមន្ត្រីថ្មីមួយ ត្រូវបានរៀបចំត្រៀមរួចហើយ សម្រាប់ពួកក្មេងជំនាន់ក្រោយ ផ្ដាំទៅអ្នកឯងទៅ ផ្ដាំទៅអ្នកឯង ហើយពិនិត្យក្នុងគណៈរដ្ឋមន្ត្រីហ្នឹង បណ្ឌិតជាក់ពាក់កណ្ដាល ក្រៅពីនោះអនុបណ្ឌិត»។

នៅក្នុងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលត្រៀមទុកនោះ គឺមានអាយុក្រោម ៦០ឆ្នាំ។ បើតាមសម្ដេចតេជោ ហ៊ុន​ សែន គឺនៅថ្ងៃម្សិលមិញ មានការប្រជុំរួចស្រេចទៅហើយ នៅផ្ទះរបស់សម្ដេច ដោយមានការចូលរួមពីសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, និងលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន​ សំអន។ នៅក្នុងកិច្ចប្រជុំនេះ គឺបានសម្រេចទៅលើបញ្ជីឈ្មោះ សមាសភាពគណៈរដ្ឋមន្ត្រីបម្រុង រួចស្រេចទៅហើយ។

ទោះយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្ត្រីបម្រុងនេះ មិនមែនចាប់ផ្ដើមបំពេញការងារ នៅក្នុងឆ្នាំ ២០២៣ខាងមុខនេះនោះទេ ពីព្រោះនៅឆ្នាំ ២០២៣ សម្ដេច​តេជោ នៅតែជាបេក្ខជននាយករដ្ឋមន្ត្រីដដែល៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម