Connect with us

ព័ត៌មានជាតិ

ក្រឡានអ្នកស្រុកស្ទឹងត្រង់មានទីផ្សារក្រោយស្ពានស្ទឹងត្រង់-ក្រូចឆ្មារបើកឲ្យឆ្លងកាត់

បានផុស

នៅ

កំពង់ចាម ៖​ មុខរបរលក់ក្រឡាននៅតាមដងផ្លូវ របស់អ្នកស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាន់តែមានភាពល្អប្រសើរ ក្រោយពេលស្ពានស្ទឹងត្រង់-ក្រូចឆ្មារបើកដំណើរការ និងជំងឺកូវីដ-១៩ ធ្លាក់ចុះការឆ្លងរាលដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករមួយរូបឈ្មោះ ស្រីលក្ខណ៍  ប្រកបរបរលក់ក្រឡាន នៅភូមិព្រែកកក់  ឃុំព្រែកបាក់  ស្រុកស្ទឹងត្រង់  បានឲ្យភ្នាក់ងារកម្ពុជាថ្មីដឹងថា សព្វថ្ងៃមុខរបររបស់អ្នកស្រី អាចរកចំណូលបានសមរម្យឡើងវិញ ក្រោយជំងឺកូវីដបន្ថយការឆ្លងរាលដាល និងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានដាក់ឲ្យដំណើររួចមក។ ស្រីលក្ខណ៍ បានបន្តថា ក្រឡានដែលចម្អិនរួចលក់ចេញ ក្នុងមួយថ្ងៃ១០០ក្រឡាន ទៅ២០០ក្រឡាន សម្រាប់ថ្ងៃធម្មតា។   ប៉ុន្តែបើថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន កំណើននៃការលក់កាន់តែបានចំនួនច្រើន។

ដូចគ្នានេះដែរ លោក នី រតនៈ ប្រកបរបរលក់ក្រឡាននៅតំបន់នេះជាយូរឆ្នាំមកហើយ បានលើកឡើងថា ក្រោយវិបត្តិកូវីដបានធូរស្បើយ ការលក់ដូរក៏បានរីកចម្រើនបន្តបន្ទាប់។ លោកបានរំលឹកថា កាលដែលកូវីកំពុងផ្ទុះខ្លាំង ការលក់ដូរក្រឡានបានត្រឹមមួយថ្ងៃពី ៥០ ទៅ ១០០ក្រឡានប៉ុណ្ណោះ។ លើសពីនេះទៀត លោកថា ការតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ក៏ជាផ្នែកមួយជួយឲ្យអ្នកដំណើរឆ្លងកាត់ច្រើន ដែលនាំឲ្យទីផ្សារក្រឡានលក់កាន់តែដាច់ផងដែរ។

បើតាមអាជីវករ ស្រីលក្ខណ៍ ដើម្បីអាចធ្វើជាក្រឡានបានត្រូវមានធាតុផ្សំដូចជា ដើមឬស្សី អង្ករ និងសណ្តែកបាយ។ អ្នកស្រី ប្រាប់ឲ្យដឹងដូច្នេះថា« ដើមឬស្សី គឺទិញពីតំបន់កោះសំរោងមក  ហើយចំពោះការធ្វើ ប្រសិនបើក្រឡាន១០០ដើម  គឺត្រូវការអង្ករ៨កំប៉ុង  និងសណ្តែកបាយ១កំប៉ុង។

សូមបញ្ជាក់ជូនថា  ក្រឡានអ្នកភូមិព្រែកកក់  ឃុំព្រែកបាក់  ស្រុកស្ទឹងត្រង់នេះ  គឺមានរសជាតិឆ្ងាញ់  មិនចាញ់ក្រឡាននៅតំបន់ផ្សេងៗឡើយ។  អ្នកភូមិនៅទីនេះ  ប្រមាណជាង១០គ្រួសារបានប្រកបរបរលក់ក្រឡាននៅមុខផ្ទះ តាមបណ្តោយដងផ្លូវ ឆ្ពោះទៅកាន់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ៕ អត្ថបទ៖ ហុង ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម