Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់​ពីការឡើងថ្លៃសំរាម

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញពីការឡើងថ្លៃសំរាម សំណល់រឹងនៅ ក្នុងរាជធានីភ្នំពេញ ខណៈដែលមានក្រុមហ៊ុនប្រមូលនិងដឹកជញ្ជូនសំរាម និងសំណល់រឹងចំនួន៣ បានកំពុងប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមនេះ ហើយឃើញថាសេវានេះបានលក្ខណៈល្អប្រសើរជាងមុនផងដែរនោះ។

ការបញ្ជាក់បែបនេះរបស់រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ធ្នូ២០២១នេះ នៅ សាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដោយអភិបាលរងរាជធានីភ្នំពេញចំនួន៣នាក់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកហុក ហួរលីម នាយករដ្ឋបាលរាជធានីភ្នំពេញស្តីទី ក្នុងកិច្ចប្រជុំនេះបានមានប្រសាសន៍បញ្ជាក់ថា ការ​អនុវត្ត​តារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឆ្នាំ២០០៣ មិនអាចឆ្លើយតបទៅ នឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ កំណើនសន្ទស្សន៍ថ្លៃទំនិញ និងជីវភាពរស់នៅ នាពេលបច្ចុប្បន្ន ពិសេសមិនមានលទ្ធភាពទូទាត់ថ្លៃសេវា​ជូន​ប្រតិបត្តិករ​ថ្មីទាំង ០៣ (ដែលប្រើប្រាស់រថយន្តដឹកសំរាម រថយន្ត បោសថ្នល់ រថយន្តបាញ់លាងសម្អាតថ្នល់ និងឧបករណ៍​សម្ភារៈថ្មីៗ ព្រមទាំងប្រាក់បៀវត្សបុគ្គលិក កម្មករ ដែលមានតម្លៃខ្ពស់ជាងមុន) ព្រមទាំងការចំណាយរដ្ឋបាលរបស់សហគ្រាសគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ និងការរៀបចំទីលានទុកដាក់សំរាមសុវត្ថិភាព។

ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងលេខ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២១ ស្ដីពីការដាក់ឱ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ ដើម្បីធានា ប្រក្រតីភាពនៃប្រតិបត្តិការថ្មី និងឱ្យត្រូវតាមការអភិវឌ្ឍរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។

ពាក់ព័ន្ធនឹងបញ្ហាខាងលើលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ​ក៏បានលើកឡើងផងដែរថា ពីមុនប្រជាពលរដ្ឋមួយចំនួន មិនបានបង់ថ្លៃសំរាមឲ្យក្រុមហ៊ុនប្រមូលសំរាមនោះទេ ដោយពួកគាត់លើកហេតុផលថា ការប្រមូលសំរាមមិនស្អាតទុកឲ្យស្អុយរយៈពេលច្រើនថ្ងៃ ដែលធ្វើអោយពួកគាត់មិនអាចទទួលយកបាន ហើយក៏មិនបានបង់ថ្លៃសេវាប្រមូលសំរាមនោះដែរ។ តែមកដល់ពេលនេះ ពោលគឺក្រោយពីមានក្រុមហ៊ុន៣ ប្រកួតប្រជែងលើការប្រមូលសំរាម​ឃើញថាការប្រមូលការដឹកជញ្ជូនសំរាមសំណល់រឹង គឺមានភាពល្អប្រសើរជាងមុន។

ទន្ទឹមនឹងនេះផងដែរ ដើម្បីឱ្យសេវានេះកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដំឡើងថ្លៃប្រមូលសំរាមនេះ តែត្រូវបានបងប្អូនប្រជាពលរដ្ឋមួយចំនួនមានភាពរអ៊ូរទាំ។ លោកបញ្ជាក់ថា ធាតុពិតមិនមានការឡើងថ្លៃនោះទេ បើគិតពីតម្លៃនៃការប្រមូលសំរាមសម្រាប់ផ្ទះល្វែងមួយម៉ឺនរៀលនេះ ដូចជាមិនថ្លៃនោះទេ ដោយតារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឆ្នាំ២០០៣ តម្លៃផ្ទះល្វែងមិនធ្វើអាជីវកម្មតម្លៃ៤០០០រៀលកាលនោះ គឺយើងអាចទិញគុយទាវ​ហូប​បាន១ចាន តែពេលនេះមិនអាចទិញគុយទាវបាន១ចានទេ លុះត្រាតែ១ម៉ឺនរៀលទើបទិញហូបបាន។

លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការប្រមូលសំរាមនិងសំណល់រឹងនៅ រាជធានីភ្នំពេញទៅ លើការដំឡើងថ្លៃសំរាមថ្មីនេះ យើងប្រមូលបានថវិកាច្រើនជាមុនក៏ពិតមែន តែក៏មិនគ្រប់ចំនួនត្រូវបង់ឲ្យ​ទៅ ក្រុមហ៊ុនប្រមូលសំរាមទាំង៣នោះនៅ​ឡើយដែរ ។ លោកសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមដើម្បីធ្វើអោយភ្នំពេញយើងមានអនាម័យនិងបរិស្ថានល្អ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម