ព័ត៌មានជាតិ
អាជ្ញាធរជីកដីដាក់លូរំដោះទឹក នៅសង្កាត់ចាក់អង្រែក្រោម
ដើម្បីរំដោះទឹកចេញពីតំបន់លិចលង់ដោយជំនន់ទឹកភ្លៀងកន្លងមកធ្វើឲ្យអាជ្ញាធរសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញបានសម្រេចដាក់គ្រឿងចក្រជីកដាក់លូបង្ហូរទឹកឲ្យទាបជាងមុនទើបធ្វើឲ្យទឹកហូរបានលឿន និងឆាប់ស្រកទៅ វិញ។
យោងតាមប្រភពពីលោក ជា សុខៃ ចៅ សង្កាត់ចាក់អង្រែក្រោមបានឲ្យកម្ពុជាថ្មីដឹងនៅ ថ្ងៃទី ៩ ខែធ្នូនេះថា មូលហេតុដែលលោកបានដាក់គ្រឿងចក្រជីកដាក់ប្រពន្ធ័លូបង្ហូទឹកថ្មីនេះគឺព្រោះតែប្រពន្ធ័លូចាស់មានកំពស់ខ្ពស់ជាងប្រពន្ធ័លូបង្ហូរទឹកចេញពីតំបន់ដែលប្រជាពលរដ្ឋរស់នៅ ចំនួន៤ភូមិ ក្នុងសង្កាត់ចាក់អង្រែក្រោម។
លោកចៅ សង្កាត់បានបន្តថា ធាតុពិតប្រពន្ធ័លូបង្ហូរទឹកពីមុនមកគឺមានទៅ ហើយប៉ុន្តែបែជាខ្ពស់ជាងលូដែលត្រូវបង្ហូចូលទៅប្រពន្ធ័ធំ។
ដូច្នេះហើយទើបលោកសម្រេចដាក់គ្រឿងចក្រជីកដាក់លូទំហ៊ុមុខកាត់ធំឲ្យបានទាបជាងលូបង្ហូទឹកចាស់ទើបធ្វើឲ្យទឹកហូចូលលូធំបានហូលឿនទើបមិនឲ្យលិចលង់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៤ភូមិ។
ក្នុងនោះលោកចៅ សង្កាត់ក៏បានសំុការអាធ្យាស្រ័យដល់បងប្អូនប្រជាពលរដ្ឋសុំកុំអាក់អន់ស្រពន់ចិត្តដោយសារតែទឹកលិចលង់លំនៅ ដ្ឋានកន្លងមក។ហើយចាប់ពីពេលនេះតទៅអាជ្ញាធររកឃើញពីផលប៉ះពាល់ដែលនាំឲ្យទឹកហូចេញមានការយឺតនោះហើយ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ២២ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល