Connect with us

ព័ត៌មានជាតិ

ឯកអគ្គរាជទូត ជប៉ុន បំពាក់គ្រឿងឥស្សរិយយសពីព្រះចៅអធិរាជ ជូនដល់ឯកឧត្តម លូ គឹមឈុន

បានផុស

នៅ

កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតវិសាមញ្ញ និង
ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសពីព្រះចៅអធិរាជជប៉ុន ជូនដល់ឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាននាយកកំពង់ផែស្វ័យយ័ត ក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម MIKAMI MASAHIRO ថ្លែងថា តាមការពិតការប្រារព្ធវើពិធីប្រគល់ពានរង្វាន់នេះ ត្រូវធ្វើឡើងតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្តែដោយសារវិបត្តិនៃរោគរាតត្បាតជំងឺកូវីដ-១៩​ ទើបពិធីនេះ ត្រូវបានពន្យារវែងអន្លាយរហូតមកទល់បច្ចុប្បន្ន។

ក្នុងឱកាសនេះដែរ ឯកឧត្តម MIKAMI MASAHIRO បានសង្ខេបនូវស្នាដៃរបស់ឯកឧត្តម លូ គឹមឈុន ក្នុងការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា តាមរយៈវិស័យអភិវឌ្ឍន៍កំពង់ផែ។

ឯកឧត្តម លូ គឹមឈុន ត្រូវបានតែងតាំង ជាប្រធានកំពង់ផែស្វ័យយ័ត ក្រុងព្រះសីហនុនៃក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីឆ្នាំ ១៩៩២។ ចាប់ពីឆ្នាំ ១៩៩៩ ដែលបានក្លាយជានាយក ឯកឧត្តមបានជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ឱ្យប្រសើរឡើងជានិច្ច។

រាប់ពីឆ្នាំ ១៩៩៩ រហូតដល់បច្ចុប្បន្ន បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិកាក្នុងការអភិវឌ្ឍកំពង់ផែ ក្រុងព្រះសីហនុ ដោយប្រើប្រាស់ឥណទានសប្បទានជាដើម។ ជាមួយគ្នានេះដែរ ក្នុងគោលជំហរជាអ្នកគ្រប់គ្រងរបស់កំពង់ផែ ឯកឧត្តម លូ គឹមឈុន បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា ការរៀបចំស្ថានីយកុងតេន័រ​ និងស្ថានីយផែពហុបំណងជាដើម ព្រមទាំងបានពង្រឹងសមត្ថភាពគ្រប់គ្រងកំពង់ផែផងដែរ។ ជាងនេះទៅទៀត ដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងពីក្រុមហ៊ុនឯកជន ឯកឧត្តមបានខិតខំប្រឹងប្រែងបោះពុម្ពផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈរបស់កំពង់ផែផងដែរ។

លើសពីនេះទៀត មានអ្នកបច្ចេកទេសជាច្រើនចូលរួម​ រួមមាន ទីប្រឹក្សាប្រតិបត្តិកំពង់ផែរបស់​ JICA អ្នកជំនាញការតាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេសរបស់​ JICA ត្រូវបានបញ្ជូនទៅកំពង់ផែ ក្រុងព្រះសីហនុ ក្នុងគោលបំណងសហប្រតិបត្តិការ និងការគ្រប់គ្រងកំពង់ផែ។ ក្រោមការដឹកនាំរបស់ឯកឧត្តម លូ គឹមឈុន ការផ្លាស់ប្ដូរទំនាក់ទំនងទៅវិញទៅមករវាងអ្នកបច្ចេកទេសជប៉ុន និងកម្ពុជាកាន់តែមានភាពប្រសើរឡើង។

ដោយសារគុណសម្បត្តិ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លូ គឹមឈុន ទើបកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០ គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសឥស្សរិយជនដែលបានទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ ២០២០ ជាការទទួលស្គាល់គុណសម្បត្តិរបស់ពួកគាត់ក្នុងការបម្រើផលប្រយោជន៍សាធារណៈ ឬ ប្រទេសជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់​ពួកគាត់នៅក្នុងវិស័យផ្សេងៗនៅក្នុងសង្គម។  ក្នុងនោះមានឥស្សរិយជនមានពីររូបដែលបានទទួលគ្រឿងឥស្សរិយយស សម្រាប់ការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម​ លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមចំណែករបស់ឯកឧត្ដម ក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យ​អភិវឌ្ឍន៍កំពង់ផែ៕

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ ០២៣ ២១៧ ១៦១, ទូរសារ៖ ០២៣ ២១៦ ១៦២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម