Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមបន្តឧបត្ថម្ភជួយពលរដ្ឋបួនស្រុកនៃខេត្តព្រៃវែងក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍

បានផុស

នៅ

ព្រៃវែង៖ កាកបាទក្រហមកម្ពុជា បន្តជួយទៅដល់ពលរដ្ឋគ្រប់ទីកន្លែងដោយមិនគិតពីនិន្នាការនយោបាយ។ ជាក់ស្តែងនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដឹកនាំដោយលោកឧកញ៉ា  សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា   និងជាក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា តំណាងឯកឧត្ត ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខកុមារកំព្រា ដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ក្រោមប្រធានបទ ” បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល” ក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅស្រុកគោលដៅចំនួន ៤ គឺស្រុកព្រះស្តេច ស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ និងស្រុកពារាំង ដែលមានកុមារទទូលផលចំនួន ៣៤ នាក់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ក៏បានផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ ត្រូវចេះថែទាំសុខភាពខ្លួនឯង ដោយត្រូវរស់នៅស្អាត ហូបស្អាតជាប្រចាំ នឹងត្រូវទទួលទានបន្លែដែលគ្មានសារធាតុជាតិគីមី បន្លែបៃតងដែលជួយពង្រឹងសុខភាព ត្រូវទៅមណ្ឌលសុខភាព ដើម្បីពិនិត្យពិគ្រោះយោបល់សេវាថែទាំសុខភាពឲ្យបានទៀងទាត់ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជាធនធានដ៏ល្អចូលរួមជួយអភិវឌ្ឍប្រទេសជាតិ។ 

លើសពីនេះទៀត លោកឧកញ៉ា ក្រើនរំលឹកដល់ពួកគេទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួន ដោយរស់នៅតាមកន្លងប្រក្រតីភាពថ្មី ប្រកានភ្ជាប់នូវវិធានការសុខាភិបាល ៣ ការពារ ៣កុំ ដើម្បីធានាសុខមាលភាពគ្រួសារ សហគមន៍ និងសង្គមជាតិ។ 

នាក្នុងឱកាសនេះដែរ លោកឧកញ៉ា បានឧបត្ថម្ភដល់គ្រួសារនីមួយៗនូវអំណោយរួមមាន អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខកំប៉ុង ១ យូរ, ភួយ១, ឃីតអនាម័យមួយកញ្ចប់(ជែល,ម៉ាស,សាប៊ូ) និងថវិកា ៥ ម៉ឺនរៀល៕ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម