Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សំណូមពរប្រជាពលរដ្ឋ ជួយថែរក្សាអនាម័យបរិស្ថាន

បានផុស

នៅ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំង ទៅលើបញ្ហាអនាម័យបរិស្ថាន ពីព្រោះថា បើបរិស្ថានមិនស្អាតទេនោះ នឹងធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព របស់ប្រជាពលរដ្ឋ។ ក្នុងនោះ ផ្លូវសំខាន់ៗ ៤ខ្សែ ដែលត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែន តែងយកចិត្តទុកដាក់សម្អាតជាប់ជាប្រចាំ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ តែងតែគិតគូរគ្រប់បញ្ហា ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ជាពិសេសបញ្ហាអនាម័យ បរិស្ថាន តែម្តង។

នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយរថយន្តបូមដី របស់រដ្ឋបាលរាជធានីភ្នំពេញ បានចុះបូមដី និងលាងសម្អាត នៅតាមបណ្ដោយផ្លូវចោមចៅ (ផ្លូវ វេងស្រេង) ចាប់ផ្ដើមពីព្រំប្រទល់ខណ្ឌមានជ័យ (ទាំងសងខាងផ្លូវ) រហូតទៅដល់រង្វង់មូលចោមចៅ មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។

សកម្មភាពនេះក៏មានការចូលរួម ពីមន្ត្រីការិយាល័យសាធារណការខណ្ឌ អាជ្ញាធរសង្កាត់ចោមចៅទី ១ អាជ្ញាធរសង្កាត់ចោមចៅទី ២ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ដោយប្រើប្រាស់ឡានបូមដី របស់រដ្ឋបាលរាជធានីភ្នំពេញ ១គ្រឿង និងឡានទឹកសាលាខណ្ឌ ១គ្រឿង។ ចំណែកផ្លូវ ដែលសំខាន់ជាងគេ ត្រូវតែមានសភាពស្អាតជាប់ជានិច្ច រួមមាន៖ ផ្លូវសហព័ន្ធរ៉ូស្ស៊ី ផ្លូវចោមចៅ (ផ្លូវវេងស្រេង) ផ្លូវ ២០០៤ និង ផ្លូវទំនប់កប់ស្រូវ។

លោក ប៉ាង លីដា ក្នុងនាមអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើការសំណូមពរ ឲ្យក្រុមរថយន្តដឹកជញ្ជូនខ្សាច់ ឬដី ដែលកំពុងចរាចរនៅលើដងផ្លូវទាំងអស់ ត្រូវគ្របតង់ឲ្យបានត្រឹមត្រូវ និងមិនត្រូវដឹកលើសទម្ងន់ ដែលច្បាប់បានកំណត់ឡើយ។ ក្នុងនោះ សូមចូលរួមអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវទាំងអស់គ្នា៕

អត្ថបទ៖ រ៉ាវុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម