Connect with us

ព័ត៌មានជាតិ

លោក ង៉ូវ សេងកាក់៖ សណ្ឋាគារ និងផ្ទះសំណាក់ នៅខេត្ដសៀមរាប បានបើកដំណើរការជាផ្លូវការវិញហើយ

បានផុស

នៅ

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ​បាន​ប្រាប់​កម្ពុជា​ថ្មី​យើង​នៅ​រសៀល ថ្ងៃទី​ ០៩ ខែធ្នូ ២០២១​នេះ​ថា ​សម្រាប់​ខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត ២ ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨,០០០ បន្ទប់ បានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី ​០៨ ខែធ្នូ ឆ្នាំ​ ២០២១ ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បន្តថា បានឱ្យដឹងថា ការបើក​ដំណើរការ​ឡើងវិញ​នូវ​ផ្ទះសំណាក់ និង​សណ្ឋាគារ​នេះ ដោយសារ​ភ្ញៀវទេសចរ​នឹង​ចាប់ផ្តើម​ធ្វើដំណើរ​មក​ក​ម្សា​ន្ត​នៅ​ខេត្ត​នេះ​ជា​បណ្តើរៗ​ហើយ។ លោក​ថា នៅ​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យជាតិ មាន​ភ្ញៀវទេសចរ​ម​កម្សាន្ត នៅ​ខេត្ត​ដ៏​មាន​សក្កា​នុព​ល​មួយ​នេះ​ប្រមាណ ៦,០០០​នាក់ ជា​រៀងរាល់​សប្តាហ៍​។

​លោក​បាន​បញ្ជាក់ថា នៅក្នុង​វិបត្តិ​កូ​វីដ​-១៩ វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដែល​ក្នុងនោះ​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ បាន​បិទ​ដំណើរការ​ពី ៨០% ទៅ ៩០%​។ ប៉ុន្តែ​បច្ចុប្បន្ន​គ្រប់ផ្នែក​ទាំងអស់ ដូចជា​សេវាកម្ម​អាហា​រដ្ឋា​ន សណ្ឋាគារ និង​ផ្ទះសំណាក់ បាន​បើក​ដំណើរការ​ឡើងវិញ ដែលជា​ផ្នែក​មួយ​ជួយ​ជំរុញ​វិស័យសេដ្ឋកិច្ច​ជាតិ​ឲ្យ​កាន់តែ​ល្អប្រសើរ​នាពេល​ឆាប់ៗ​នេះ​។

ផ្ទះសំណាក់ រិន លក្ខិណា - Visit Cambodia

​បើតាម​ការជូនដំណឹង​របស់​ភ្នាក់ងារ​អាកាសចរណ៍​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ មាន​ជើងហោះហើរ​ចំនួន ២​ ខ្សែ គឺ​សាំង​ហ្កា​ពួ អ៊ែ​ឡាញ និង​ម៉ៃ​អ៊ែ​ឡាញ នឹង​ដឹក​ភ្ញៀវ​ទេចរ​ចូលមក​ខេត្តសៀមរាប​។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២០​កន្លងទៅនេះ នៅ​ទូទាំងប្រទេស​មាន​សណ្ឋាគា​រ​ចំនួន ២៥៩ ទីតាំង ស្មើនឹង ១៤,៤៥៣ បន្ទប់ និង​ផ្ទះ​ភ្ញៀវ​ចំនួន ២៩៤ ទីតាំង ស្មើនឹង ៣,១៧១ បន្ទប់ បាន​បិទទ្វារ​ជា​បន្តបន្ទាប់​។ ទីតាំង​ដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ស្វាយរៀង កំពត បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម