ព័ត៌មានជាតិ
កម្ពុជា គ្រោងចាក់វ៉ាក់សាំងដូសទី៤ដល់ពលរដ្ឋនៅឆ្នាំក្រោយ
លោកស្រី វេជ្ជបណ្ឌិត ឱ ណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងដូសទី៤ ជូនដល់ប្រជាពលរដ្ឋ អាចនឹងធ្វើនៅឆ្នាំ២០២២ខាងមុខនេះសម្រាប់អ្នកដែលបានចាក់ដូសទី៣រួចក្នុងរយៈពេលពី៦ខែទៅឆ្នាំ។ លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ដូច្នេះ នៅក្នុងបទសម្ភាសន៍ស្តីពី វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង នៅរសៀលថ្ងៃទី៩ធ្នូនេះ នៅទីស្តីការក្រសួងសុខាភិបាល។
លោកស្រី ឱ វណ្ណ ឌីន បានបញ្ជាក់ថា ៖ «ជាគំនិតខ្ញុំ ការចាក់ដូសទី៤ត្រូវតែចាក់ហើយ ចង់ ឬមិនចង់ វីរុសកូវីដ១៩ វាបានវិវត្តន៍ដូចជា ជំងឺផ្តាសាយធម្មតា ឬធ្ងន់ជាងនេះអីចឹងដែរដែលតែងតែចាក់១ឆ្នាំម្តង»។ លោកស្រីបានបន្តថា មិនត្រឹមតែចាក់ដូសទី៤ទេ គឺអាចនឹងចាក់ដូសទី៥ជាបន្តទៀតគ្រាន់តែថា ចាក់រយៈពេល៦ខែម្តង ឬចាក់១ឆ្នាំម្តង ដូចជាជំងឺផ្តាសាយ។ យ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលកំពុងរង់ចាំការសិក្សាពីអ្នកជំនាញនានាថា តើបន្ទាប់ពីចាក់ដូសទី៣រួចទៅវាអាចការពារបានកម្រិតណា ហើយរហូតមកដល់ពេលនេះនៅមិនទាន់មានចម្លើយនៅឡើយទេ។ ប៉ុន្តែកម្ពុជាក៏ត្រូវសិក្សាផ្អែកលើវិទ្យាសាស្ត្រផង និងស្ថានភាពជាកស្តែងផង។
លោកស្រីបានបញ្ជាក់ថា វ៉ាក់សាំងនៅតែជាឧបករណ៍មួយក្នុងការជួយសង្គ្រោះដល់អាយុជីវិតរបស់មនុស្សរួមទាំងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងផងដែរ។ ដូចនេះ លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ហើយអ្នកដែលត្រូវចាក់ដូសទី៣បន្តទៅចាក់ឱ្យគ្រប់គ្នា និងអ្នកដែលមិនទាន់បានចាក់ក៏ត្រូវចាក់ ដើម្បីការពារពីភាពឈឺធ្ងន់ធ្ងន់ចូលសម្រាកពេទ្យ។ លោកស្រីបានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ មិនទាន់មានវ៉ាក់សាំងណាមួយអាចការពារពីការឆ្លងជំងឺកូវីដ១៩បាន១០០ភាគរយនៅឡើយទេ តែវាអាចជួយការពារអ្នកជំងឺពីភាពធ្ងន់ធ្ងរមកកម្រិតស្រាល។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាលើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ក្នុងនោះអ្នកចាក់បានដូសទី៣ មានចំនួន២៦២៦០៩នាក់។កុមារ-យុវវ័យ អាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៨៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៧៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ៩២,៩១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ ជារួម លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៨,៦៩%៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៥ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore