កម្ពុជា​ប្រើវិធានការ​មានស្រាប់​ ប្រសិន​បើវិរុស​អូមីក្រុង​ ​របូត​ចូលមក​ កម្ពុជា​ប្រើវិធានការ​មានស្រាប់​ ប្រសិន​បើវិរុស​អូមីក្រុង​ ​របូត​ចូលមក​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជា​ប្រើវិធានការ​មានស្រាប់​ ប្រសិន​បើវិរុស​អូមីក្រុង​ ​របូត​ចូលមក​

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានថ្លែងថា វីរុសបំប្លែងថ្មី អូមីក្រុង គឺនៅ តែជាកូវីដ១៩ ខណៈដែលអ្នកវិទ្យាសាស្ត្រ រកឃើញថា អូមីក្រុង មាន​ភាពឆ្លងលឿន ក៏ប៉ុន្តែភាពធ្ងន់ធ្ងរ គេត្រូវការសិក្សាបន្តទៅ ទៀត ដើម្បីវាយតម្លៃហានិភ័យនៃ​ភាពធ្ងន់ធ្ងរ ក៏ដូចជាផលប៉ះពាល់នានា​ទៅ លើមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានវីរុសកូវីដ១៩នោះទេ ប៉ុន្តែប្រសិនបើថ្ងៃណាមួយវារបូតចូលមក គឺវានឹងទៅ ក្នុង​សភាពដូច នឹងកូវីដ១៩ ដទៃទៀត ដោយអាស្រ័យទៅ លើបងប្អូនប្រជាពលរដ្ឋ ទាំងការប្រព្រឹត្ត នឹងឥរិយាបទ ចូលរួមទប់ស្កាត់មិនឱ្យវីរុសនេះ ឆ្លងរាលដាល ទោះបីជាឆ្លងចូលមក ក៏យើង​អាច​ទប់ស្កាត់បានដែរ ឱ្យតែយើងចូលរួមទាំងអស់គ្នា។ ប៉ុន្តែប្រសិនបើចូលមក ហើយយើង​មិនចូល​រួម​ទប់​ស្កាត់ ការឆ្លងរីកសាយភាយក៏លឿនដែរ។

វីរុសបំប្លែងថ្មី អូមីក្រុង បានប្រកាសនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានការរាយការណ៍​ពីប្រទេសអាហ្វ្រិកខាងត្បូង។ តាមរយៈការវាយតម្លៃបន្តបន្ទាប់របស់អង្គការសុខភាពពិភពលោក អង្គការ​សុខ​ភាពពិភពលោក ក៏បានដាក់ឈ្មោះ ជាវីរុសអូមីក្រុង ដែលជាប្រភេទ B.1.1.529។

រោគសញ្ញា ដែលគេសង្កេតឃើញ មិនខុសប្លែកទៅ​ នឹងមេរោគកូវីដ១៩ ដែលមានកន្លងមកនោះទេ។ រោគសញ្ញាដូចជាហត់ អស់កម្លាំង ក្ដៅ ខ្លួន ក្អក ឈឺបំពង់ក។ ប៉ុន្តែភាពខុសគ្នា រវាងអូមីក្រុង ទៅ នឹងមេរោគកូវីដផ្សេងទៀត គឺអូមីក្រុង​មានលទ្ធ​ភាព​បំប្លែងខ្លួនច្រើន។

លោកស្រី ឱ វណ្ណឌីនបញ្ជាក់ថា រូបកូវីដអូមីក្រុង បំប្លែងបន្លារបស់ខ្លួនមានតិចជាងមុន ធ្វើឱ្យខ្លួន ទៅ ជាលក្ខណៈ​ខុសប្លែក​ពីវីរុសកូវីដ ១៩ ពីមុន ដែលមានបន្លាច្រើន ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រ ក៏ដូចជាអង្គការ​សុខភាពពិភពលោក ដាក់ការសង្ស័យថា វីរុសនេះ មានលទ្ធភាពចូលទៅក្នុងកោសិការ​របស់មនុស្ស​បានងាយស្រួល និងលឿនជាង បើធៀបទៅ នឹងវីរុសបំប្លែងថ្មីផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៧ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services