Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសង្គមកិច្ច អំពាវនាវកុំមានការរើសអើងដល់កុមារអូទីស្សឹម និងខ្សោយសតិបញ្ញា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការរើសអើងដល់កុមារដែលមានជំងឺអូទីស្សឹម កុមារខ្សោយសតិបញ្ញា និងដោនសាំងដ្រូម ព្រោះថាពួកគេក៏មានសិទ្ធិពេញលេញរស់នៅដូចមនុស្សទូទៅដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសនាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចែកជូនដល់កុមារអូទីស្សឹម នៅក្នុងវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះ លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បា​នមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគាំទ្រចំពោះកុមារមានពិការភាព និងកុមារអូទីស្សឹម ខ្សោយសតិបញ្ញា និង ដោនសាំងដ្រូម ដែលមានការលំបាកខ្លាំងណាស់ក្នុងការមើលថែទាំ និងអប់រំបង្ហាត់បង្រៀនដល់ពួកគេឱ្យទទួលបានចំណេះដឹង និងអាចរស់នៅក្នុងសង្គមបានពេញលេញ។

លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរដល់មាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ដែលជាអ្នកមើលថែ និង បង្រៀនដល់កុមារអូទីស្សឹម ខ្សោយសតិបញ្ញា និង ដោនសាំងដ្រូម បានល្អប្រសើរ ព្រោះថាការមើលថែទាំដល់កុមារទាំងនេះទាមទារនូវជំនាញពិសេសច្បាស់លាស់ និង ការអត់ធ្មត់ខ្ពស់ជាទីបំផុត។

លោករដ្ឋមន្ត្រី បានអះអាងថា៖ « ក្នុងនាមរាជរដ្ឋភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច សូមថ្លែងអំណរគុណ និង កោតសរសើរដោយស្មោះ ចំពោះ មាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ បុគ្គលិក អ្នកមើលថែ និង អ្នកបង្រៀនដល់ ដល់កុមារដែលមានពិការភាព និងកុមារអូទីស្សឹម កុមារខ្សោយសតិបញ្ញា និង កុមារដោនសាំងដ្រូមបានល្អប្រសើរព្រោះការមើលថែទាំចំពោះកុមារទាំងនោះពិតជាទាមទារឱ្យមាននូវជំនាញ និង ការអត់ធ្មត់ណាស់ »។

លោក ចាន់ សារិន នាយកអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ និងជានាយកសាលាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានឱ្យដឹងថា បច្ចុប្បន្ននេះ វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានសិស្សជាកុមារអូទីស្សឹម ខ្សោយសតិបញ្ញា និង ដោនសាំងដ្រូម ចំនួន ២០៥ នាក់ បាន និង កំពុងសិក្សា និង ៩០ នាក់ផ្សេងទៀត កំពុងរង់ចាំសាលាដែលបច្ចុប្បន្នកំពុងដោះស្រាយការសាងសង់។ ប្រឈមនឹងបញ្ហានេះ លោករដ្ឋមន្ត្រី វង សូត បានឧបត្ថម្ភថវិកា ១ ម៉ឺន ដុល្លារអាមេរិកសម្រាប់ចូលរួមសាងសង់សាលាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅផងដែរ ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម