Connect with us

ព័ត៌មានជាតិ

កម្ពុជា​ នឹងបញ្ជូននិស្សិត២០០នាក់ទៅសិក្សាពីបច្ចេកទេសកសិកម្មទំនើបនៅអ៊ីស្រាអែល

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូននិស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំទី២ចំនួន២០០នាក់ទៅធ្វើកម្មសិក្សា ដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើជំនាញបច្ចេកទេសវិស័យកសិកម្មទំនើបនៅប្រទេសអ៊ីស្រាអែលចាប់ពីថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះតទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិត២០០នាក់មុននឹងចេញដំណើរទៅអ៊ីស្រាអែលនៅទីស្តីការក្រសួងកសិកម្មកាលពីរសៀលម្សិលមិញ លោក ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានឱ្យដឹងថា វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធាន មនុស្សជាមួយក្រុមហ៊ុន SNAC ចាប់តាំងពីឆ្នាំ ២០១៩មក ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងអនុវត្តជាក់ស្តែងដល់និស្សិតឆ្នាំទី២ សម្រាប់រយ:ពេល ១១ខែ នៅប្រទេសអ៊ីស្រាអែល។

លោកបន្តថា នៅអ៊ីស្រាអែល និស្សិតកម្ពុជានឹងសិក្សាលើមុខវិជ្ជាមួយចំនួន ដូចជា ១. ស្តង់ដារកសិកម្មអន្តរជាតិ ២. សេដ្ឋកិច្ចកសិកម្ម ៣. ការការពារដំណាំ ៤. គម្រោងស្រាវជ្រាវ ៥. ការអភិរក្សធនធានដី ៦. មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប ៧. បច្ចេកទេសក្រោយប្រមូលផល ៨. ការធ្វើកសិកម្មឈើហូបផ្លែ ៩. និរន្តរភាពកសិកម្ម។ល។ ចំណែកជំនាញដែលត្រូវអនុវត្តនៅក្នុងកសិដ្ឋាន រួមមាន៖ ១. ការចិញ្ចឹមសត្វ ២. សាកវប្ប កម្ម  ៣. ការប្រមូលផលនិងការវេចខ្ចប់ ៤. ដំណាំផ្កា ៥. ការបណ្តុះផ្សិត ៦. គ្រាប់ពូជជាដើម។ល។

ចំណែក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងជំនួបសំណេះ​សំណាលនោះដែរ បានលើកទឹកចិត្តដល់និស្សិតទាំងអស់ឲ្យយកចិត្តទុកដាក់រៀនសូត្រ និងស្រាវជ្រាវបន្ថែមដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយជានិស្សិតល្អ និងពលរដ្ឋល្អ ពោពេញដោយ ចំណេះដឹង និងបទពិសោធន៍  ព្រោះជាធនធានដ៏មានតម្លៃសម្រាប់កសាង និងអភិវឌ្ឍន៍វិស័យកសិកម្ម នាពេលអនាគត។ 

លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យនិស្សិតគ្រប់រូប ត្រូវឆ្លៀតយកឱកាសដ៏ល្អនេះ ខិតខំស្រូបយកនូវរាល់ចំណេះជំនាញ ដែលជាទុនពុទ្ធិឲ្យបានរឹងមាំ ដើម្បីរួមគ្នាគិតគូដោះស្រាយនូវរាល់បញ្ហាដែលកសិករកំពុងប្រឈមឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម