Connect with us

ព័ត៌មានជាតិ

ខេត្តឧត្តរមានជ័យ នឹងមានរោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥ MW(មេហ្គាវ៉ាត់)

បានផុស

នៅ

លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ និងធ្វើបទបង្ហាញលទ្ធផលនៃការចុះសិក្សា សម្រាប់ដំណើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (សម្រាប់គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព ២៦៥ MW(មេហ្គាវ៉ាត់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះមានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងក្រុមហ៊ុន លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រីមេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ នៅ សាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។

គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព ២៦៥ MW និងគម្រោងសាងសង់មូលដ្ឋានលាងសម្អាតធ្យូងថ្ម មានទីតាំងស្ថិតនៅភូមិពាមក្នុង និងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដែលមានផ្ទៃដីទំហំ២១២ ហិកតា៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម