Connect with us

ព័ត៌មានជាតិ

ប្រាសាទអង្គរវត្តជាប់លេខ ១ ជាប្រាសាទដ៏ល្បីល្បាញបំផុតនៅអាស៊ីរបស់គេហទំព័រ Touropia

បានផុស

នៅ

វេបសាយ​ទេសចរណ៍ Touropia បាន​ជ្រើសរើស​ប្រាសាទអង្គរវត្ត​ជា​ប្រាសាទ​ដ៏​ល្បីល្បាញ​បំផុត​នៅ​ទ្វីប​អាស៊ី ដោយ​ផ្ដល់​ចំណាត់ថ្នាក់​លេខ ១ លើ​ប្រាសាទ​នានា​ទាំងអស់​នៅ​ក្នុង​អត្ថបទ ដែល​មាន​ចំណង​ជើង​ថា “10 Most Famous Temples in Asia” កាលពី​ពេល​ថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងទេសចរណ៍ ក៏បាន​ធ្វើការ​អបអរសាទរ​ចំពោះ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រាសាទ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​តំបន់​អាស៊ី​របស់​វេបសាយ​ទេសចរណ៍​ដ៏​ល្បី​មួយ​នេះ។

ប្រាសាទអង្គរវត្ត គឺជា​ទីកន្លែង​សាសនា​ដ៏​ធំ​បំផុត​របស់​ពិភពលោក។ ទីនេះ ទេសចរ​និយម​ទៅ​ទស្សនា​នៅ​ពេល​ថ្ងៃ​រះ ពេល​ព្រះអាទិត្យ​បាន​រះ​ចំ​ប្រាង្គ​ប្រាសាទ​ចំ​កណ្ដាល។

ប្រាសាទអង្គរវត្ត ជា​និមិត្តរូប​ដ៏​រុងរឿង នៃ​ព្រលឹង​ជាតិ​របស់​ប្រជាជន​កម្ពុជា​យើង។ ប្រាសាទអង្គរវត្ត​គឺជា​អច្ឆរិយវត្ថុ​ដ៏​កម្រ​មួយ​របស់​មនុស្សជាតិ ព្រោះ​ជា​ស្នាដៃ​កំពូល​មួយ​ខាង​ស្ថាបត្យកម្ម​របស់​មនុស្ស ។ ជនបរទេស​ខ្លះ គេ​មិន​ស្គាល់​ទេ​ឈ្មោះ​កម្ពុជា តែ​បើ​និយាយ​ប្រាប់​គេ​ថា អង្គរ ទើប​គេ​ស្គាល់។

អង្គរវត្ត ជា​ប្រជុំ​អគារ​ប្រាសាទ​ព្រហ្មញ្ញសាសនា​ធំ​បំផុត និង​ជា​វិមាន​សាសនា​ដ៏​ធំ​បំផុត​នៅ​ក្នុង​លោក​។ ប្រាសាទ​អង្គរ ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី ២ ដែល​ជា​ស្នាដៃ​ដ៏​ធំ​ចម្បង​អស្ចារ្យ​និង​មានឈ្មោះ​ល្បីល្បាញ​ រន្ទឺ សុះសាយ ទៅ​គ្រប់ទិសទី​លើ​ពិភពលោក។ ប្រាង្គ​ប្រាសាទ​ដ៏​មហិមា​នេះ សង់​ឡើង​ដើម​សតវត្ស​ទី ១២ នៅ​យសោធរបុរៈ ដោយ​អធិរាជាណាចក្រ​ខ្មែរ​ឧទ្ទិស​ដល់​ព្រះវិស្ណុ​។

តាម​ការ​សន្និដ្ឋាន​របស់ក្រុម​អ្នកស្រាវជ្រាវ​ ប្រាសាទអង្គរវត្ត ប្រើ​កម្លាំង​ពលកម្ម​មនុស្ស​ប្រមាណ​ជាង​ ៣០ ម៉ឺន​នាក់ ដំរី​ជាង ៦ ពាន់​ក្បាល និង​ប្រើប្រាស់​ថ្ម​សរុប​ប្រមាណ​ជាង ១០ លាន​តោន នៅ​ក្នុង​ទំហំ​ខ្នាត និង​ភាព​ស៊ីមេទ្រី​ឡើង​ដល់​កំពូល ដែល​ត្រូវ​បាន​គេ​ជឿ​ថា ជា​ប្រាសាទ​សាសនា​ដ៏​ធំ​បំផុត ជា​ស្ថាបត្យកម្ម​កំពូល​ក្នុង​លោក។

រៀងរាល់​ខែ​កញ្ញា ចន្លោះ​ពី​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី ២៣ ខែ​កញ្ញា និង​ក្នុង​ខែ​មីនា គឺ​ព្រះអាទិត្យ​រះ និង​លិច​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត ដែល​ចែក​រយៈពេល​យប់ និង​ថ្ងៃ​ស្មើគ្នា ឬ​ហៅថា (​សម​រាត្រី​) គ្រប់​អ័ក្ស នៃ​ប៉ម​របស់​ប្រាសាទ គឺ​កើត​ចេញពី​រង្វង់​មូល​ដែល​តំណាង​ឲ្យ​ហ្វូង​តារា​ត្រា​គោ (Draco) កញ្ជុំ​សកល ដែល​មាន​អាយុកាល ២ លាន​ឆ្នាំ មាន​ចម្ងាយ​ពី​ផែនដី ១៩ ទ្រីលាន​គីឡូម៉ែត្រ ដោយ​ស្មើ​នឹង​រង្វាស់​កាំរស្មី​ព្រះអាទិត្យ ២ ឆ្នាំ​ពន្លឺ។

អង្គរវត្ត ស្ថិត​នឹង​ខ្សែ​អ័ក្ស​ទី ៧ នៃ​រយៈទទឹង​របស់​ផែនដី ដែល​ខ្សែ​នោះ​ជាន់គ្នា​ជាមួយ​នឹង​ប្រាសាទ​ពីរ៉ាមីត ជី​ហ្សា របស់​អេស៊ីប ប្រាង្គ​ឆីក​ឈេន​អ៊ីត​សា របស់​ម៉ិចស៊ិច និង​ចុងក្រោយ​ជាមួយ​រូប​សំណាក​មនុស្ស​បុរេប្រវត្តិ​របស់​ឈី​លី។

ជាង​នេះ​ទៀត ប្រាង្គ​អង្គរ មាន​លក្ខណៈ​ពិសេស គឺ​ប្រែ​ពណ៌​ពី​សំរឹទ្ធ​ទៅ​ប្រាក់ ពី​ប្រាក់​មក​មាស ទៅ​តាម​ពេលវេលា​មួយ​ទៀងទាត់ ព្រឹក ថ្ងៃ និង​រសៀល និង​ជា​ប្រាសាទ​សង់​អំពី​ថ្ម ដែល​នៅ​គង់វង្ស​ល្អ​បំផុត​រហូត​រាប់​រយ​ឆ្នាំ គឺជា​ប្រាសាទ​តែមួយគត់​ដែល​បាន​បន្សល់ទុក​នូវ​មជ្ឈមណ្ឌល​សាសនា​ដ៏​សំខាន់​មួយ ចាប់​តាំងពី​ព្រហ្មញ្ញសាសនា​បូជា ដល់​ព្រះវិស្ណុ រហូតមកដល់​ពុទ្ធ​និយម។

ប្រាសាទ​អង្គរ ស្ថិត​ក្នុង​រចនាបថ​បុរាណ​ជាន់ខ្ពស់​កំពូល នៃ​ស្ថាបត្យកម្ម​ខ្មែរ បាន​ក្លាយ​ជា​និមិត្តរូប ជា​របស់​កម្ពុជា ដែល​រំលេច​លើ​ទង់ជាតិ​របស់​ប្រទេស ជា​រូបភាព​តំណាង​ប្រទេសជាតិ និង​ដួង​ព្រលឹង​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៣២ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៣៧ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៥៤ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម