Connect with us

ព័ត៌មានជាតិ

លោក សុក ផេង ប្រកាស​គាំទ្រ​លោក​ឧ​ត្ត​ម​សេនី​យ៍ ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​

បានផុស

នៅ

ការប្រកាស​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក សុក ផេង រដ្ឋលេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ជួយ​ឃុំ​ល្វា​លើ បាន​ធ្វើ​ឡើង​ខណៈ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​គណបក្ស​ប្រចាំខែ​វិច្ឆិកា នា​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​នោះ លោក សុក ផេង បាន​ផ្ដាំផ្ញើ​ឲ្យ​គណបក្ស​ឃុំ សាខា​បក្ស​ភូមិ និង​ប៉ុស្តិ៍​រដ្ឋបាល បង្កើន​ការយកចិត្តទុកដាក់​បម្រើ​សេវាសាធារណៈ​ឲ្យ​បានល្អ​ថែមទៀត និង​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​ជួយ និង​ធ្វើអំពើ​ល្អ ដើម្បី​ដណ្ដើមបាន​ជ័យជំនះ​ជូន​គណបក្ស​។

ជាមួយគ្នា​នោះ ក្នុងនាម​ក្រុមការងារ​គណបក្ស លោក សុក ផេង បាន​អះអាងថា លោក​សូម​គាំទ្រ​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ហ៊ុន ម៉ា​ណែ​ត ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នាពេល​អនាគត​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្មីៗ​នេះ បាន​ប្រកាស​ពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក​ឧ​ត្ត​ម​សេនី​យ៍ ហ៊ុន ម៉ា​ណែ​ត តាមរយៈ​ការបោះឆ្នោត ហើយ​ក្រោយពី​ការប្រកាស​នេះ មាន​ថ្នាក់ដឹកនាំ ក៏ដូចជា​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើន​បានចេញ​មក​ប្រកាស​គាំទ្រ ក្នុងនោះ​មាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​សម្តេច​ក្រឡាហោម ស ខេង ផងដែរ​។

​សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២១​នេះ លោក សុក ផេង រដ្ឋលេខាធិការ​ទីស្ដីការ​គណ​:​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​ល្វា​លើ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​គណបក្ស​ប្រចាំខែ​វិច្ឆិកា (​ឆ្នាំ​២០២១) ហើយ​សមាសភាព​នៅក្នុង​កិច្ចប្រជុំ​នោះ​រួមមាន​៖ ថ្នាក់កណ្ដាល មាន​លោក អ៊ុយ ជី​ង​, ថ្នាក់ស្រុក លោកស្រី នួន សាមឿន និង​មាន​គណៈកម្មាធិការ​បក្ស​ឃុំ​សាខា​បក្ស​ភូមិ​ចំនួន​១២​នាក់ ហើយ​របៀបវារៈ​នៃ​កិច្ចប្រជុំ​មាន​ដូច​ជា អាន​របាយការណ៍​ការ​ងារ​គណបក្ស​, ការ​ពង្រឹង​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ សាធារណ​:, ការរៀបចំ​ក្រុម​សមាជិក និង​ការ​ស្រង់​ទិន្នន័យ​មនុស្ស​ចាស់​ដែលមាន​ប័ណ្ណ​សមធម៌​ជាដើម​។

ក្នុងពេល​ចុះ​ជួប​លោកគ្រូ អ្នកគ្រូ នៅ​សាលា​បឋមភូមិ​បី នា​រសៀល​ថ្ងៃ​ដដែល លោក សុក ផេង បាន​នាំយក​នូវ​សម្ភារៈ​សិក្សា​រួមមាន ប៊ិច​ចំនួន​៣៥០​ដើម សៀវភៅ​២០០ ក្បាល និង​ថវិកា ជូន​លោកគ្រូ អ្នកគ្រូ​៨​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​៥០០០០​រៀល សរុប​ថវិកា​៩៩០ ០០០​រៀល ដែល​ជា​ថវិកា​របស់លោក សុក ផេង និង​ឧបត្ថម្ភ​លោក វ៉ាន់ ជា និង​គ្រួសារ​មាន​ជំងឺ​ចំនួន​២០០០០០​រៀល លោក ញាន សារ៉ាន់​២០០០០០​រៀល ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ ដែលជា​ថវិកា​របស់​ក្រុមការងារ​សរុបថ​វិកា​១ ៣៩០ ០០០ រៀល​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម