Connect with us

ព័ត៌មានជាតិ

ឡានពេទ្យទៅយកមិនទាន់ ស្ត្រីជនជាតិដើមភាគតិចម្នាក់ សម្រាលកូន នៅផ្ទះខ្លួនឯង

បានផុស

នៅ

ខេត្តរតនគិរី៖ ស្ត្រីជនជាតិដើមភាគតិច ចារាយ ម្នាក់ បានឈឺពោះ ហើយបានសម្រាលកូននៅ ក្នុងផ្ទះរបស់ខ្លួន ខណៈអាជ្ញាធរបានហៅ ឡានពេទ្យរបស់មណ្ឌលសុខភាព ប៉ុន្តែទៅ មិនទាន់។

លោក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានឱ្យ “កម្ពុជាថ្មី” ដឹងតាមប្រព័ន្ធទូរសព្ទនៅ រសៀលថ្ងៃទី ១៣​ ខែធ្នូនេះ ថា ដោយមានការស្នើសុំពីលោកស្រីអនុប្រធានភូមិឡំ លោកអធិការ និងកម្លាំងប្រចាំចំនួន២នាក់ គឺ លោកអនុសេនីយ៍ឯក សូម សន និង លោកអនុសេនីយ៍ទោ ពូយ ហ្វែន នៅ ម៉ោង ៨កន្លះ យប់មិញ បានយករថយន្តស៊ីរ៉ែន ទៅ ជួយដឹកស្ត្រីឈឺពោះឈ្មោះ រម៉ាម អ៊ីម អាយុ ៣៦ ឆ្នាំ ជនជាតិចារាយ រស់នៅ ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដើម្បីមកឆ្លងទន្លេនៅ មណ្ឌលសុខភាពស្រុក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូយ សំណាង បានឱ្យដឹងបន្ថែមថា ប៉ុន្តែនៅ ពេលកម្លាំងបានចុះទៅ ដល់ផ្ទះស្ត្រីឈឺពោះនោះ គាត់បានសម្រាលកូនរួចរាល់ហើយ ដោយឆ្មបបុរាណទៅ សម្រាលកូនឱ្យ ហើយមិនបានដឹកមកមណ្ឌលសុខភាពទេ។

លោកអធិការនគរបាលស្រុកអូរយ៉ាដាវ រូបនេះ បញ្ជាក់ថា នេះជាទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច (ត្រណម)។ ស្ត្រីដែលបានសម្រាលកូននោះ រួមទាំងទារក មានសុវត្ថិភាពទាំងម្តាយ និងកូន។

គួរបញ្ជាក់ថា ទារកនេះ ជាកូនទី៣ របស់ស្រ្តីជនជាតិដើមភាគតិច ចារាយ ខាងលើ ដោយកូនទី១ និងទី២ ជាកូនស្រីទាំង២៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៣៨ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម