Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀងរកដំណោះស្រាយជូនពលរដ្ឋរងផលប៉ះពាល់ពីការពង្រីកផ្លូវ

បានផុស

នៅ

 ខេត្តស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានចុះជួបពិភាក្សាជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយផលប៉ះពាល់ ក្នុងការពង្រីកផ្លូវនៅភូមិចុងព្រែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៣  ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនេះ លោកអភិបាលរងខេត្ត បានថ្លែងទៅកាន់ពលរដ្ឋថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ទីប្រជុំជន តែងតែមានការប៉ះពាល់ ដោយជៀសមិនផុតនោះទេ ដូច្នេះហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានការយោគយល់ចំពោះអាជ្ញាធរ ដោយហេតុថា នាពេលបច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុដូច្នេះហើយដើម្បីឲ្យទីប្រជុំជន មានសោភ័ណភាពស្រស់បំព្រង រាល់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវតែមានការកែលម្អ ដោយមិនអាចខ្វះបាននោះ។

ជាមួយគ្នានេះលោកបានប្រាប់ពលរដ្ឋថា រាល់ការសាងសង់សំណង់រឹង ត្រូវតែសុំច្បាប់អនុញ្ញាត ឲ្យបានត្រឹមត្រូវ ហើយចំពោះសំណង់ធម្មតា ក៏ត្រូវតែមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ដើម្បីងាយស្រួលទៅថ្ងៃខាងមុខ ប្រសិនបើរដ្ឋត្រូវការរុះរើសំណង់ទាំងនោះ ជៀសវាងការខូចខាតជាយថាហេតុ នាំឲ្យបងប្អូនប្រជាពលរដ្ឋ ខាតបង់នូវថវិកា ខាតពេលវេលា និងខូចទាំងសំណង់ទាំងនោះថែមទៀត។

រដ្ឋបាលខេត្តស្វាយរៀង នឹងធ្វើការស្ថាបនា ផ្លូវក្រាលបេតុង(អាមេ) ១ខ្សែមានប្រវែង ជាង៨០០ម៉ែត្រ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ដោយផ្លូវ១ខ្សែនោះគិតទាំងតួផ្លូវ និងចំណីផ្លូវមានទទឹងសរុប២០ម៉ែត្រ សម្រាប់ជាចំណងដៃថ្មី ដល់ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ផ្លូវក្នុងភូមិចុងព្រែក សង្កាត់ក្រុងស្វាយរៀងនេះផងដែរ៕  ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ចិនផ្ដល់ឧបករណ៍តេស្តរកសារធាតុញៀនចំនួន១​ ៣០០០តេស្ដ ដល់ក្រសួងមហាផ្ទៃ  

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

គ្រូពេទ្យរុស្ស៊ី បង្កើតប្រវត្តិសាស្រ្តពិភពលោក វះកាត់យកសាច់មហារីក ១៧០ដុំ ពីខ្លួនមនុស្ស ដោយជោគជ័យ

ព័ត៌មានជាតិ៦ នាទី មុន

ថ្នាក់ដឹកនាំធនាគារជាតិចង់ឱ្យកម្មកររោងចក្របើកប្រាក់ខែជាប្រាក់រៀល

សន្តិសុខសង្គម១៦ នាទី មុន

ស្នងការខេត្តបន្ទាយមានជ័យ កំពុងស្រាវជ្រាវករណីអធិការរងក្រុងប៉ោយប៉ែត យកលុយពលរដ្ឋជិត២ម៉ឺនដុល្លាររត់ការចូលក្របខណ្ឌ

ព័ត៌មានជាតិ២៣ នាទី មុន

អង្គការទស្សនៈពិភពលោក កៀរគររកសៀវភៅ ១ ម៉ឺនក្បាល ដើម្បីផ្ដល់ឱ្យបណ្ណាល័យនៅតំបន់ដាច់ស្រយាល

Sokha Hotels

ព័ត៌មានពេញនិយម