Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​ជាង ២០០ នាក់បញ្ជូន​ទៅ​ធ្វើការ​សាកល្បង​នៅប្រទេស​ថៃ

បានផុស

នៅ

ពលករខ្មែរប្រមាណ ២០០ នាក់ត្រូវបានភាគីថៃនៅ ខេត្តចន្ទបុរីអនុញ្ញាតឲ្យចូលទៅ ធ្វើការ តាមរយៈក្រុមហ៊ុនស្របច្បាប់មួយចាប់សប្តាហ៍ទី១ ខែធ្នូ ២០២១។​ នេះបើយោងតាមមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិបានឡែម (ហៅ ច្រកដូង) កាលពីថ្ងៃទី ១៣ ធ្នូ។

លោក ឃឹម ទិព្វមន្នី ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបងបានឱ្យដឹងនាថ្ងៃទី១៣ខែធ្នូថា តាមការព្រមព្រៀងគ្នារវាងភាគីកម្ពុជា​និង​ថៃ គឺថៃអនុញ្ញាត​ឱ្យនាំពលករខ្មែរទៅ ធ្វើការនៅ ខេត្តចន្ទបូរី ប្រទេសថៃតាមច្រកអន្តរជាតិនេះមួយសប្តាហ៍ ២ថ្ងៃគឺថ្ងៃអង្គារនិងថ្ងៃពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់ថា ក្នុងសប្តាហ៍ទី១ នាថ្ងៃទី០៨ទៅទី០៩ ធ្នូ មានពលករខ្មែរសរុបប្រមាណ២០០នាក់ ត្រូវបានបញ្ជូនទៅធ្វើការសាកល្បង បើសិនជាការធ្វើការរលូនមិនមានបញ្ហាអ្វី ភាគីថៃនឹងបន្ថែមថ្ងៃដើម្បីបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃបន្ថែមទៀត។

ការបញ្ជូនពលករខ្មែរទៅ ធ្វើការសាកល្បងនៅខេត្តចាន់បូរីប្រទេសថៃនេះ ក្រោយពីកិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងកិច្ចសម្ព័ន្ធមេត្រីភាពសហប្រតិបត្ដិការវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃកាលដើមខែធ្នូនេះ បើសិនជាដំណើរការបញ្ជូនពលករខ្មែរទៅធ្វើការមិនមានបញ្ហាអ្វីនោះទេ ខាងភាគីថៃមានគម្រោងទទួលពលករខ្មែរ២ ម៉ឺននាក់ទៅ ធ្វើការនៅ ខេត្តចន្ទបូរីនេះ។

បើតាមលោក ឃឹម ទិព្វមន្នី ពលករខ្មែរដែលបញ្ជូនទៅធ្វើការនៅខេត្តចន្ទបូរីប្រទេសថៃ គឺត្រូវបំពេញលក្ខណ្ឌមួយចំនួនហើយ​ស្ថិត​នៅ​ក្រោមការត្រួតពិនិត្យពីមន្រ្តីច្រកទ្វាព្រំដែននិងមន្រ្តីមន្ទីរការងារជាដើម និងត្រូវមានក្រុមហ៊ុននិងថៅ កែមកធានាច្បាស់លាស់។ បន្ថែមពីនោះត្រូវមានឯកសារភ្ជាប់ខ្លួនមួយចំនួនដូចជាបណ្ណព្រំដែន, បណ្ណចាក់វ៉ាក់សាំង២ដងយ៉ាងតិច ប័ណ្ណពិនិត្យសុខភាព ដែលបង្ហាញពីការធ្វើតេស្តរហ័សមិនលើសពី៧២ម៉ោង។ ពេលទៅ ដល់ប្រទេសថៃត្រូវធ្វើតេស្តរហ័សម្ដងទៀត និងធ្វើចត្តាឡីស័ក ១សប្តាហ៍រួចធ្វើតេស្តរកមេរោគកូវីដ១៩ ដោយម៉ាស៊ីនPCR ម្ដងទៀតទើបអនុញ្ញាតឱ្យចូលធ្វើការ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៥ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៨ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម