Connect with us

ព័ត៌មានជាតិ

លោក ឌី វិជ្ជា រៀបចំ​ទស្សនកិច្ច​ស្វែងយល់​សម្រាប់​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង​​៩២​នាក់ ​

បានផុស

នៅ

លោក ឌី វិជ្ជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង បានរៀបចំ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់ និង​សិក្សា ​ដល់​យុវជន ស​.​ស​.​យ​.​ក​. ខេត្ត​ស្វាយរៀង​ចំនួន​៩២​នាក់ ដែល​មកពី​ក្រុង​បាវិត និង​ស្រុក​រមាសហែក នៅ​វិមាន​ឈ្នះ​ឈ្នះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​នោះ ព្រមទាំង​ចូលរួម​កម្មវិធី​ស្វែងយល់​ការពិត ក្រោម​ប្រធានបទ “២៣ តុលា ១៩៩១ សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​” ជាមួយ​អ្នកចូលរួម​ផ្សេងៗ​ទៀត​ដូចជា សិស្ស​ និស្សិត សាធារណជន ក៏​ដូចជា​ព្រះសង្ឃ នៅ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បាយ័ន រាជធានី​ភ្នំពេញ ដែល​កម្មវិធី​នេះ ធ្វើឡើង​ចំ​ខួប​២៩​ឆ្នាំ​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​ ស្វែងយល់ និង​សិក្សា​នេះ​ផង​ដែរ យុវជន​ បាន​ទទួល​នូវ​ឱកាស​ផ្ទាល់​លើក​ជា​សំនួរ​ទៅកាន់​វាគ្មិន​កិត្តិយស​ដូចជា លោក​បណ្ឌិត ជេ​ត ជាលី លោក​បណ្ឌិត សំបូរ ម៉ា​ណ្ណា​រ៉ា និង​លោក​បណ្ឌិត ជៀប សុផល ដើម្បី​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម និង​សុក្រឹត ​ទាក់ទង​នឹង​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​កម្ពុជា និង​ដំណើរ​ប្រព្រឹត្ត​របស់​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ ជាពិសេស​នោះ ​ទទួលបាន​នូវ​ឱវាទ​ល្អៗ​សម្រាប់​យុវជន​ជំនាន់​ក្រោយ ជា​អ្នក​ទទួល​ផល​ពី​ថ្នាក់ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ ដែល​គាត់​បាន​ខិតខំ ​លះបង់​កម្លាំងកាយ​ចិត្ត​ ឈាម​ស្រស់​ សាច់​ស្រស់ និង​បុព្វការី​ជន​ដែល​បាន​ពលី​ជីវិត ដើម្បី​ផ្តល់​សុខសន្តិភាព ​រហូត​មក​ដល់​ដូច​សព្វថ្ងៃនេះ ដល់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម