Connect with us

ព័ត៌មានជាតិ

ក្មេង​ស្រី​ជួបគ្រោះថ្នាក់​ចរាចរណ៍​​នៅឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូរី​ រហូត​មក​ដល់ពេលនេះបាន​ស្លាប់​ហើយ​

បានផុស

នៅ

ក្មេងស្រី​ម្នាក់​ដែលជួបគ្រោះថ្នាក់​ចរាចរណ៍​វៀង ​ម៉ូតូ​បុក​ម៉ូតូ​នៅ​ឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូរី​​ ខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ បានស្លាប់​ហើយនៅ​យប់​ថ្ងៃទី​៦ ខែធ្នូ​ ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ ​ស៊ិន ណ​រ៉ា​ក់ អធិកា​រនគរ​បាល​ស្រុក​មង្គល​បូរី​ បាន​អោយដឹងថា កាលពីថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ នៅចន្លោះ​បង្គោលគីឡូម៉ែត្រលេខ ២៣៩-២៤០ ត្រង់ចំ​ណុច​ភូមិ​ថ្នល់​ប​ត់​ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ម៉ោង ៥​និង​១៥​នាទី​ល្ងាច មាន​គ្រោះថ្នាក់​ចរាចរណ៍​១​ករណី​កើត ឡើង​ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ បណ្ដាលឲ្យមានអ្ននរងរបួស​ធ្ងន់ស្រាលចំនួន៣នាក់។

​លោក​វរសេនីយ៍​ ស៊ិន ណ​រ៉ា​ក់ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀតថា ​ជន​រងគ្រោះ​មាន ឈ្មោះ ម៉ៅ ម៉ី​ឡាង ស្រី​១៧​ឆ្នាំ ដោយរងរបួស​បាក់​ស្មងជើង​ឆ្វេង​និង​ផុង​លលា​ដ៍ក្បាល​ធ្ងន់​ ត្រូវបានក្រុម​គ្រូ​សារ​ដឹក​យក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ខេត្តបាត់ដំបង រួច​បន្តទៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ។ ហើយ​នៅ​វេលាម៉ោង​ជិត​៨​យប់ យប់​ថ្ងៃ​ទី​៦ ខែធ្នូ ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យកាលម៉ែត។សព​ត្រូវ បាន​បញ្ជូនមក​ធ្វើបុណ្យ​នៅផ្ទះ​ឳ​ពុក​ឈ្មោះ​ឆាយ សំ​អូន និង​ម្តាយ​គឺ​អ្នកគ្រូ​ហុង មុយ​ហួ នៅ​ភួ​មិ​គោក​ទន្លាប់​ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី ។

លោក​វរសេនីយ៍​ ស៊ិន ណ​រ៉ា​ក់ បានបញ្ជាក់ទៀតថា ​ជនរងគ្រោះ​ដែលរបួសស្រាល ក៏ត្រូវ​បាន​នាំទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែរ ។ ចំពោះ ម៉ូតូ​ទាំង​២ គ្រឿង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី រង់ចាំ​ភាគី​គ្រោះថ្នាក់​ទៅ​ដោះស្រាយ​តាម​ក្រោយ ៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម