Connect with us

ព័ត៌មានជាតិ

មក​ស្គាល់​កូន​ប្រុស​ទាំង​ពីរ​នាក់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់

បានផុស

នៅ

ក្នុង​​សៀវភៅ “ជន​ដែល​ត្រូវ​គេ​បាញ់” បាន​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការ​តស៊ូ​របស់​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ កាល​ពី​កុមារភាព​​ដើម្បី​រួចផុត​ពី​សេចក្តីស្លាប់ និង​ការចូលរួម​រំដោះ​ជាតិ​ពី​របប​ប្រល័យពូជសាសន៍ខ្មែរក្រហម។

ប្រមុខ​កងទ័ព​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មាន​ឈ្មោះ​ពិត​ពី​កំណើត​គឺ “ទៀ សង្វាន” កើត​នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៥ ​នៅ​ ភូមិ​កោះ​ស្រឡៅ ឃុំកាពិ ស្រុក​កោះកុង ខេត្ត​កោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​មាន​ឪពុក​ឈ្មោះ ទៀ តិក និង​ម្តាយ​ឈ្មោះ នូ ផេង​ចិន្តា និង​មាន​បងប្អូន​បង្កើត ៥​នាក់។

សម្តេច​ពិជ័យ​សេនា បាន​រៀបការ​ជាមួយ​លោកជំទាវ តៅ តឿន នៅ​ ឆ្នាំ​១៩៧៥ និង​មាន​កូន​ពីរ​នាក់​ដែល​កូន​ច្បង​ទី១ ឈ្មោះ ទៀ ស្យាម និង​កូន​ប្រុស​ទី២ ឈ្មោះ ទៀ សីហា។ កូន​ប្រុស​ទីពីរ​របស់​សម្តេច​គឺ​លោក​ ទៀ សីហា បច្ចុប្បន្ន​នេះ​កាន់​តួនាទី​ជា​អភិបាល​ខេត្ត​សៀមរាប។

តាម​ជីវ​​ប្រវត្តិ​កូនប្រុស​ទីពីរ​សម្តេច​ពិជ័យ​សេនា​គឺ​លោក ទៀ សីហា កើត​នៅ ​ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ​១៩៨០ នៅ​ រាជធានី​ភ្នំពេញ។ កាលពីកុមារភាព លោកបានសិក្សា​នៅ​​ សាលាបឋមសិក្សា​ចតុមុខ ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ មុន​បន្ត​ចូល​រៀន​​កម្រិត​មធ្យមសិក្សានៅ​ សា​លា L​y​c​ée​ ​P​a​ss​y​ ​S​ai​n​t​-​Ho​n​​​o​r​é ​ប្រទេស​បារាំង​ ​រហូត​ប្រឡង​​ចូល​​ម​ហា​វិទ្យា​ល័​យ​​​នៅ​​ ទី​នោះ។​ 

លោក ទៀ សីហា កូនប្រុស​ទីពីរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់

ការសិក្សា​នៅ ​ប្រទេស​បារាំង លោក ទៀ សីហា បានបញ្ចប់​បរិញ្ញាប័​ត្រ​ផ្នែក​ពាណិជ្ជកម្ម ពី​មហាវិទ្យាល័យ Passy Saint-Honoré នាទី​ក្រុងប៉ារីសនៅ ឆ្នាំ​២០០១​ និង​បាន​ចូល​សិក្សា​រយៈពេល​​ពេញ​មួយឆ្នាំ​នៅ​ សាលា​ទាហានឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជា​រាជបណ្ឌិត​​ស​ភា​យោ​ធា​រប​ស់​ប្រទេស​បារាំង​។ ​

ក្រោយពេល​បញ្ចប់​ការសិក្សា លោកបាន​វិលត្រឡប់​មកកា​ន់​មាតុភូមិ​វិញនា​ឆ្នាំ​២០០១ រួច​ចូល​បម្រើការ​ជា​មន្ត្រី​កងរាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ។ ក្នុងពេល​បំ​ពេញ​ការងារ​ជា​មន្ត្រី​យោធា​នេះ លោក​បាន​ឆ្លៀតពេល​​បង្កើន​សមត្ថភាព​ផ្នែក​គ្រប់គ្រង នៅ​ រាជបណ្ឌិត​សភា​រដ្ឋបាល​​ជាន់ខ្ពស់នា​ឆ្នាំ ២០០៧-២០០៨​។​ 

ដោយ​ឡែក​កូនប្រុស​ច្បង​សម្តេច​ពិជ័យ​សេនា ​គឺលោក ទៀ ស្យាម មិនមាន​ប្រភព​ព័ត៌មានបាន​បញ្ជាក់​​ពី​ប្រវត្តិ ឬ​ការងារ​បច្ចុប្បន្ន​នេះ​ទេ។

លោក ទៀ ស្យាម កូនប្រុស​ច្បង​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់

នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ត្រូវ​បាន​ព្រះករុណាព្រះ​មហាក្សត្រ ចេញ​ព្រះ​រាជក្រឹត្យ ប្រោស​ព្រះរាជទាន​គោរមងារ “សម្តេច​ពិជ័យ​សេនា” កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម