Connect with us

ព័ត៌មានជាតិ

ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី ៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧-១៩ ខែធ្នូ ខាងមុខនេះហើយ

បានផុស

នៅ

ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) នឹងប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃពេញ នៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៧ ១៨ ១៩ ខែធ្នូ ឆ្នាំ​ ២០២១ ខាងមុខនេះ បន្ទាប់ពី​ខកខាន​កាលពី​ឆ្នាំ​ ២០២០ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គោលបំណង​នៃ​ពិព័រណ៍​យន្តហោះ និង​ប​ចេ្ច​ក​វិទ្យា​នេះ គឺ​ដើម្បី​បំផុសទឹកចិត្ត​យុវជន ដែលមាន​ទេពកោសល្យ និង​សមត្ថភាព​ផ្នែក​យន្តហោះ និង​បច្ចេកវិទ្យា​របស់​កម្ពុជា បានបង្ហាញ​នូវ​សមិទ្ធផល និង​ការច្នៃប្រឌិត​បង្កើត​ថ្មី​របស់ខ្លួន ជូន​ដល់​មហាជន ក៏ដូចជា​ការដាក់​តាំង​បង្ហាញ​នូវ​យន្តហោះ​ផងដែរ​។

​ម្យ៉ាងវិញទៀត ពិព័រណ៍​នេះ ក៏​ជាការ​ផ្តល់ឱកាស​ដល់​សាធារណជន សិស្សានុសិស្ស និង​អ្នកទស្សនា​បានមក​ទទួលយក​នូវ​បទពិសោធន៍ ចំណេះដឹង និង​ព័ត៌មាន​ក្នុងអំឡុងពេល​នៃ​ការតាំងពិព័រណ៍ ពី​អ្នក​តាំងពិព័រណ៍​ដែល​មកពី​វិទ្យាល័យ និង​មហាវិទ្យាល័យ ក៏ដូចជា​អ្នកបើក​យន្តហោះ ដែល​ឈរ​នៅក្បែរ​យន្តហោះ​ផា្ទ​ល់​តែម្ដង​។

​គួរ​រំឭក​ផងដែរ​ថា កម្មវិធី​នេះ មិន​ត្រឹមតែ​ការតាំងពិព័រណ៍​យន្តហោះ និង​ការតាំង​បង្ហាញ​ស្នាដៃ​បច្ចេកវិទ្យា​ពី​សំណាក់​សិស្ស​និស្សិត​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ កម្មវិធី​ក៏បាន​រៀបចំ​នូវ​ការប្រកួត​ចំនួន​ពីរ​ផងដែរ គឺ​ការប្រកួត​យន្តហោះ​កៅស៊ូ និង​រ៉ូ​បូត​មនុស្ស​យន្ត ដែល​សមាសភាព​បេក្ខជន​ចូលរួម គឺ​ត្រូវបាន​ជម្រើស​ចម្រាញ់​ចេញពី​សិស្ស​វិទ្យាល័យ និង​និស្សិត​នៅ​មហាវិទ្យាល័យ ដែលមាន​ទេពកោសល្យ និង​សមត្ថភាព​ផ្នែក​យន្តហោះ និង​បច្ចេកវិទ្យា​ផងដែរ​។ គួរ​បញ្ជាក់ថា ពិព័រណ៍​យន្តហោះ និង​ប​ចេ្ច​ក​វិទ្យា ត្រូវបាន​បង្កើត និង​រៀបចំឡើង​ដោយ​ក្រុមយុវជន​កម្ពុជា​មកពី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង ដែលមាន​ចំណង់​ចំណូលចិត្ត​លើ​មុខវិជ្ជា​យន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​។

​យ៉ាងណាមិញ​សម្រាប់​ឆ្នាំនេះ កម្មវិធី Air & Tech Show គឺ​តម្រូវ​ឲ្យ​អ្នក​ដែល​ចង់​ចូលរួម​ទស្សនាការ​តាំងពិព័រណ៍ ធ្វើការ​ចុះឈ្មោះ​អន​ឡាញ ឬ Online Registration តាមរយៈ​តំណ​ភ្ជាប់​នេះ​៖ https://www.airandtech.show/registration

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម