Connect with us

ព័ត៌មានជាតិ

កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរប្រមាណ១លាននាក់ នៅឆ្នាំ២០២២ខាងមុខ

បានផុស

នៅ

ថ្លែងដោយរំពឹងពីការងើបឡើងវិញនៃវិស័យទេសចរណ៍នាពេលខាងមុខ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរប្រមាណ១លាននាក់ នៅឆ្នាំ២០២២ខាងមុខ ក្នុងនោះរាជរដ្ឋាភិបាលក៏បានរៀបចំគម្រោងមួយចំនួន ដើម្បីជួយគាំទ្រដល់ប្រតិបត្តិករ នៃវិស័យនេះផងដែរ។

ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី” ដែលសន្និសីទនេះធ្វើឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ផាន់ ផល្លា បានបញ្ជាក់យ៉ាងដូច្នេះថា “តាមការព្យាករណ៍ឆ្នាំ២០២២ ក្នុងនេះយើងនឹងទទួលបានទេសចរប្រមាណ១លាននាក់”។ លោកថា វិស័យទេសចរណ៍នេះ បានរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ១៩ ដោយសារតែវិស័យនេះ ពឹងលើទេសចរបរទេស ហើយនៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បានគិតគូរពីការបង្កើតឲ្យមានកញ្ចប់ថវិកាមួយចំនួន ដោយធ្វើជាកម្មវិធីសហហិរញ្ញប្បទាន ជាមួយធនាគារឯកជន ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលត្រូវចេញថវិកា៥០ភាគរយម្នាក់។

បើតាមលោករដ្ឋលេខាធិការ ការផ្ដល់ហិរញ្ញប្បទាននេះ មិនមែនឲ្យគាត់យកទៅធ្វើសណ្ឋាគារថ្មីនោះទេ ប៉ុន្តែដើម្បីបំពេញសេចក្តីត្រូវការនៅពេលគាត់មិនមានប្រតិបត្តិការ រយៈពេលជាងមួយឆ្នាំកន្លងមកនេះ ដែលអាចធ្វើឲ្យពួកគាត់ខ្វះខាតសាច់ប្រាក់មួយចំនួន ដើម្បីចាប់ផ្ដើមប្រតិបត្តិការមុខរបបរបស់គាត់ឡើងវិញ។ មានន័យថា សាច់ប្រាក់នេះ គឺដើម្បីកែលម្អចំណុចខ្វះខាតរបស់គាត់បន្តិចបន្តួច  ហើយនៅក្នុងកម្មវិធីសហហិរញ្ញប្បទានដែលរាជរដ្ឋាភិបាលបានគិតគូនេះ គឺដើម្បីជួយដល់អាជីវកម្មសណ្ឋាគារ ភោជនីយដ្ឋាន ដែលស្ថិតនៅក្នុងតំបន់សំខាន់ៗ ដែលរងផលប៉ះពាល់ធ្ងន់ ដើម្បីជួយឲ្យពួកគាត់មានលទ្ធភាពទទួលបានហិរញ្ញប្បទាននោះ ដើម្បីយកទៅកែលម្អ ឬយកទៅទិញទំនិញ របស់របប ដើម្បីចាប់ផ្ដើមប្រតិបត្តិការមុខរបបរបស់គាត់ឡើងវិញ។ ដូច្នេះ ជារួមទំហំកម្ចីនេះមិនធំទេ ពីព្រោះមិនមែនសម្រាប់យកទៅសង់សណ្ឋាគារថ្មីនោះទេ គ្រាន់តែជាការបំពេញសេចក្តីត្រូវការ ខ្វះខាតបន្តិចបន្តួច ដើម្បីចាប់ផ្ដើមប្រតិបត្តិការឡើងវិញប៉ុណ្ណោះ។

បើទោះបីជាថវិកានេះមិនធំ ឬមិនច្រើន លោកបណ្ឌិត ផាន់ ផល្លា បានបញ្ជាក់ថា “យើងចង់ឲ្យកម្មវិធី ឬថវិកានេះ បានទៅដល់ដៃប្រតិបត្តិករដោយផ្ទាល់ ហើយចង់ផ្ដល់ឲ្យបងប្អូន នៅតាមខេត្ត ដែលរងផលប៉ះពាល់ផ្ទាល់ ដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម។ តែយ៉ាងណា លោកបណ្ឌិតអះអាងថា ប្រតិបត្តិករ នឹងមិនមានលទ្ធភាពបង់ពន្ធ ឬសងវិញភ្លាមៗនោះ ពីព្រោះនៅពេលបើកវិស័យទេសចរណ៍ ពួកគាត់ក៏បានចាប់ផ្ដើមផ្ដើមបើកអាជីវកម្មដែរ។ ហេតុនេះ ហើយទើបនៅក្នុងកិច្ចប្រជុំកន្លងមក លោកបានផ្ដល់នូវការលើកលែងពន្ធជាហូរហែរ ដល់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់សំខាន់ៗ។

លោកថា ទាំងនេះគឺជាវិធានការមួយចំនួន ដើម្បីជួយដល់ប្រតិបត្តិករទេសចរណ៍។ ជាមួយគ្នានោះ ក៏មានវិធានការមួយចំនួនទៀតផងដែរ។ ក្រៅពីជួយពួកគាត់ដល់ផ្ទាល់ រាជរដ្ឋាភិបាលក៏បានគិតគូរពីការជួយដល់វិស័យទេសចរណ៍ទាំងមូលដូចជា ការបណ្ដុះបណ្ដាល និងអភិវឌ្ឍតំបន់ទេសចរណ៍ជាដើម។

គួររំលឹកថា វិស័យទេសចរណ៍ ដែលជាវិស័យឧស្សាហកម្មគ្មានផ្សែងនេះ បានជួយយ៉ាងច្រើនដល់សេដកិច្ចជាតិ ប៉ុន្តែវិស័យនេះបានរងផលប៉ះពាល់យ៉ាងធ្ងាន់ធ្ងរពីវិបត្តិកូវីដ១៩ ប៉ុន្តែក្រោយពីការប្រកាសបើកប្រទេសឡើងវិញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា កន្លងទៅ បានធ្វើឲ្យវិស័យនេះ បានងើបឡើងវិញជាបណ្តើរៗ តាមរយៈបើកឲ្យដំណើការសេវាកម្មផ្សេងៗ តាមគន្លងប្រក្រតីភាពថ្មី និងជើងហោះហើរជាដើម៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម