Connect with us

ព័ត៌មានជាតិ

ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធសណ្ឋាគារផ្កាយ៥ ថ្មីមួយទៀតនៅភ្នំពេញ

បានផុស

នៅ

ថ្ងៃស្អែក ទី ១៥​ខែ ធ្នូ ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធសណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពីដើមឆ្នាំ​ ២០២១។ សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ជា​សណ្ឋាគារ​ផ្កាយ​ប្រាំ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និង វិនិយោគទុនមកពីសហរដ្ឋអាមេរិក ។

default
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ មាន​បន្ទប់​ចំនួន​ ២៤៧​បន្ទប់ មានភោជនីយដ្ឋាន​ប្រណីត សាល​ប្រជុំ​ដ៏​ទំនើប បន្ទប់​ស្ប៉ា ស្កា​យ​បា​រ៍ ព្រមទាំង​សេវាកម្ម​ជា​ច្រើន​ទៀត ​។ Market Café & Lounge ត្រូវ​បាន​រចនា​ឡើង​ដោយ​អនុញ្ញាត​ឲ្យ​ពន្លឺព្រះអាទិត្យ​ចាំង​ចូល​មក​យ៉ាង​គ្រប់គ្រាន់និង​មាន​បម្រើ​អាហារ​ដ៏​ឆ្ងាញ់​ពិសា ​។ The Attic បា​រ៍ ដែល​ស្ថិត​នៅ​ជាន់​ទី ​២ នៃ​វីឡា​សម័យ​អាណានិគម​បារាំងក៏​ត្រូវ​បាន​រចនា​យ៉ាង​ល្អ​ឯកដោយ​ផ្តល់​ជូន​បរិយាកាសនៃ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​ស្ថាបត្យកម្ម​សម័យ​ទំនើប និង​សម័យអាណានិគម​បារាំង ​។ ភោជនីយដ្ឋាន FiveFive Rooftop & Bar ដែល​ស្ថិត​នៅ​ជាន់​ទី ​១៤ អាច​មើលឃើញ​ទេសភាព​ដ៏​ត្រកាល​នៃ​ទន្លេចតុមុខ ​។ Metropole Underground គឺជា​បា​រ៍ដែល​ស្ថិត​នៅ​ជាន់​ក្រោម​ដី​ ។

សណ្ឋាគា ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ បាន​អភិរក្ស​វី​ឡា​សម័យ​អាណានិគម​បារាំង​ ដោយ​បាន​កែ​លម្អ​ឲ្យ​មាន​ភាពរឹងមាំ ដោយ​រក្សា​ទម្រង់ និង​រចនាបថ​ដើម​ទាំងស្រុង ដែល​នេះ ​គឺជា​ផ្នែក​មួយ​នៃ​ការ​រក្សា​អត្តសញ្ញាណ​ក្នុង​តំបន់ ​។ ​ចំណុច​សំខាន់​បំផុត​របស់​សណ្ឋាគារ​នេះ​ គឺ​អគារ​បេតិកភណ្ឌ​សម័យ​បារាំង ដែល​ត្រូវ​បាន​ជួស​ជុល​កែ​លម្អ​ឡើង​វិញ​យ៉ាង​ស្រស់​ស្អាត ហៅ​ជា​ទូទៅ​ថា ខឡូញាល​ហោស។ មាន​ពាក្យ​ចចាម​អារ៉ាម​ថា ភូមិ​គ្រឹះ​នោះ​ ត្រូវ​បាន​សាង​សង់​ឡើង ​ធ្វើ​ជា​ព្រះ​រាជ​ដំណាក់​សម្រាប់​ព្រះ​អង្គ​ម្ចាស់ក្សត្រីយ​មួយ​អង្គ​នាដើម​ទសវត្សរ៍ឆ្នាំ១៩០០។ ស្ថាបត្យករ​ បាន​ចំណាយ​ពេល​យ៉ាង​ច្រើន ​ដើម្បី​ជួស​ជុល​កែ​លម្អ​ភូមិ​គ្រឹះ​នេះ​ឡើង​វិញ ដែល​បច្ចុប្បន្ន​នេះ​ ភូមិគ្រឹះ​នេះ គឺ​ជា​ច្រក​ចូល និង​ជា​កន្លែង​ទទួល​ភ្ញៀវ​របស់​សណ្ឋាគារ ។

គួររំលឹកជូនថា ការសម្ពោធសណ្ឋាគារនេះ ត្រូវបានលើកពេលម្តងហើយកាលពីខែកុម្ភៈ២០២១ ។ ​កម្មវិធី​សម្ពោ​ធ​សណ្ឋាគារ​«​ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ​ភ្នំពេញ​»​ដែលជា​សណ្ឋាគារ​វិនិយោគ​រវាង​ខ្មែរ ​និង​សហរដ្ឋអាមេរិក​ ដំបូងគ្រោងធ្វើនៅ​ថ្ងៃទី​ ២៦​ ខែកុម្ភៈ​ ២០២១ ដោយសម្តេចតេ​ជោ ហ៊ុន សែន និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ដំណើរការ​សណ្ឋាគារ ​តែដោយសារបញ្ហាកូវីដ១៩ ក៏បានផ្អាកទៅវិញ៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម